Connect with us

ព័ត៌មានអន្ដរជាតិ

Florida ក្លាយជារដ្ឋអាមេរិកទី៣ដែលមានការឆ្លងកូវីដលើស១លានករណី

បានផុស

នៅ

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា កាលពីថ្ងៃអង្គារ Florida បានក្លាយជារដ្ឋទី៣របស់សហរដ្ឋអាមេរិកដែលមានអ្នកឆ្លងជំងឺកូវីដ១៩លើស១លានករណីស្របពេលសហរដ្ឋអាមេរិកកំពុងប្រយុទ្ធជាមួយជំងឺរាតត្បាតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋនេះបានកត់ត្រាការឆ្លងចំនួន១,០០៨,១៦៦ករណីនិងមនុស្សស្លាប់១៨,៦៧៩នាក់។ របាយកាណ៍នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋ Texas និង California បានកត់ត្រាករណីឆ្លងជាង១.២លានករណីក្នុងរដ្ឋនីមួយៗ។

កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថា សាលារៀននឹងនៅតែបើកទ្វារបើទោះបីជាមានករណីកើនឡើងខ្លាំងក៏ដោយ។

លោកនិយាយថា ការបិទសាលារៀនគឺជាកំហុសសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិកសម័យទំនើប។

សរុបមក សហរដ្ឋអាមេរិកមានការឆ្លងជាង១៣.៦លានករណីចាប់តាំងពីករណីដំបូងត្រូវបានកត់ត្រាក្នុងខែមករា។ ចាប់តាំងពីខែកុម្ភៈមក មនុស្សជិត២៧០,០០០នាក់បានស្លាប់នៅក្នុងប្រទេសនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ អ្នក​ឆ្លង​កូវីដ ០៦ នាក់ ធ្លាប់​ទៅ​លេង​បង​ប្អូន​នៅ​ស្រុកព្រៃឈរ អ្នក​ប៉ះពាល់ ០៨ នាក់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់

ចុចអាន៖ លោក ហ៊ុន ម៉ានិត៖ កន្លែងធ្វើតេស្ត អាច​ក្លាយជាកន្លែងចម្លង ប្រសិនមិនបានរក្សាគម្លាត ពាក់ម៉ាសឲ្យបានត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម