Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុម ISIS មានតម្លៃក្បាល ៥លានដុល្លារ ត្រូវបានចាប់ខ្លួនទាំងរស់

បានផុស

នៅ

ប្រទេសអ៊ីរ៉ាក់ បានចាប់ខ្លួនប្រធានហិរញ្ញវត្ថុនិងជាមេបញ្ជាការទី ២ របស់ក្រុមរដ្ឋឥស្លាម។ គាត់ជាបុគ្គលម្នាក់ ដែលអាមេរិកហ៊ានផ្តល់ប្រាក់រង្វាន់ដល់ទៅ ៥ លានដុល្លារសម្រាប់ក្បាលរបស់គាត់។

យោងតាមប្រភពយោធាជាន់ខ្ពស់អ៊ីរ៉ាក់ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា លោក Sami Jasim al-Jaburi ដែលត្រូវបានគេសង្ស័យថាជាអតីតអនុប្រធានរបស់អតីតមេដឹកនាំក្រុម IS លោក Abu Bakr al-Baghdadi គឺត្រូវបានចាប់ខ្លួននៅក្នុងប្រទេសទួរគី។

Sami Jasim al-Jaburi (pictured), also the suspected former deputy to the late IS leader Abu Bakr al-Baghdadi, was arrested by intelligence services
លោក Sami Jasim al-Jaburi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhemi បានប្រកាសអំពីការចាប់ខ្លួននេះ កាលពីថ្ងៃចន្ទទី១១ខែតុលា ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងនោះទេ គ្រាន់តែនិយាយនៅលើបណ្តាញសង្គម Twitter ថា លោក Jaburi ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការខាងក្រៅដ៏ស្មុគស្មាញមួយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការនេះទេ ប៉ុន្តែបានចាត់ទុកវាថា ជាប្រតិបត្តិការចារកម្មឆ្លងដែនដ៏លំបាកបំផុតមួយ ដែលកងកម្លាំងអ៊ីរ៉ាក់មិនធ្លាប់ធ្វើទាល់តែសោះ។

កម្មវិធីផ្តល់រង្វាន់យុត្តិធម៌អាមេរិក បាននិយាយថា នៅក្នុងក្រុម IS លោក Jaburi គឺមានតួនាទីស្មើនឹងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដែលត្រួតពិនិត្យប្រតិបត្តិការបង្កើតប្រាក់ចំណូលរបស់ក្រុមនេះ ពីការលក់ប្រេង ឧស្ម័ន វត្ថុបុរាណនិងរ៉ែខុសច្បាប់។

In a pictured distributed by Iraqi security forces today, Jaburi, a general supervisor of the financial files for Islamic state (IS) is shown in custody after being arrested in Turkey

គេហទំព័ររបស់កម្មវិធីនេះ បានពណ៌នាលោក Jasim ថាជាឧបករណ៍ដ៏សំខាន់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការភេរវករ IS។

នៅខែកញ្ញាឆ្នាំ២០១៥ ក្រសួងរតនាគារអាមេរិកបានដាក់ឈ្មោះលោក Jaburi ថាជាភេរវករសកលដែលគេកំណត់ជាពិសេស។

Sami Jasim al-Jaburi, the suspected former deputy to the late IS leader Abu Bakr al-Baghdadi, was arrested 'in Turkey', according to a senior Iraqi military source cited by AFP news agency

លោក Jassem បានធ្វើការនៅអ៊ីរ៉ាក់ជាមួយមេដឹកនាំអាល់កៃដាឈ្មោះ Abu Musab al-Zarqawi ជាជនសកម្មប្រយុទ្ធហ្ស៊កដានីដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក នៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៦។

គាត់បានកាន់កាប់មុខតំណែងសន្តិសុខជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយបានផ្លាស់ទៅប្រទេសស៊ីរីក្នុងឆ្នាំ ២០១៥ បន្ទាប់ពីក្រុមរដ្ឋឥស្លាម បានប្រកាសរដ្ឋ កាលីហ្វ របស់ខ្លួននៅឆ្នាំ ២០១៤ ហើយបានក្លាយជាអនុប្រធានរបស់លោក Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមជ្រុលនិយមមួយនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ISIS-K កាន់តែបានដៃ ម្សិលមិញបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១០០នាក់ទៀត នៅអាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម