ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រកាសបង្កើតកងទ័ព គ្មានអ្នកណាអាចយកឈ្នះបាន
ស្របពេលកំពុងប្រឈមមុខនឹងគោលនយោបាយអរិភាពពីសហរដ្ឋអាមេរិក មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាបង្កើត កងទ័ពដែលគ្មានអ្នកណាអាចយកឈ្នះបាន។
លោក គីម ជុងអ៊ុន បានលើកឡើងថា ការអភិវឌ្ឍន៍អាវុធ គឺសម្រាប់ការពារខ្លួនឯង មិនមែនដើម្បីបង្កសង្គ្រាមនោះទេ។
លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះ នៅឯពិព័រណ៍ការពារជាតិដ៏កម្រមួយ ដែលមានការបង្ហាញកាំជ្រួចមីស៊ីលធំៗជាច្រើនគ្រាប់។
ថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានសាកល្បងនូវអ្វីដែលខ្លួនអះអាងថា ជាមីស៊ីលល្បឿនលឿនជាងសំឡេងនិងមីស៊ីលប្រឆាំងយន្តហោះថ្មីៗ។
ស្របពេលជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង ក៏បានសាកល្បងអាវុធដែលបាញ់ចេញពីនាវាមុជទឹកផ្ទាល់ខ្លួនផងដែរ។
ក្នុងសុន្ទរកថារបស់លោកនៅឯពិព័រណ៍ការពារជាតិឆ្នាំ ២០២១ ដែលរៀបចំឡើងនៅទីក្រុងព្យុងយ៉ាង លោកគីមបាននិយាយអំពីការបង្កើតយោធានៅកូរ៉េខាងត្បូង ហើយបានអះអាងថា កូរ៉េខាងជើងមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងទេ។
លោកបានឲ្យដឹងថា “យើងមិននិយាយអំពីសង្គ្រាមជាមួយនរណាម្នាក់ឡើយ ប៉ុន្តែយើងត្រូវការពារសង្រ្គាមដោយខ្លួនឯង និងបង្កើនការការពារអធិបតេយ្យភាពជាតិ”។
ទន្ទឹមនោះ លោកគីម ក៏បានចោទប្រកាន់អាមេរិកផងដែរថា បានបង្កភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ លោកបានបន្ថែមថា គ្មានអាកប្បកិរិយាណាមួយ ធ្វើឲ្យកូរ៉េខាងជើងជឿជាក់ថា អាមេរិកមិនមានអរិភាពនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង គំរាម UN ឲ្យគិតដល់ផលវិបាក មុននឹងរិះគន់កម្មវិធីមីស៊ីល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ