ព័ត៌មានអន្ដរជាតិ
ពិតដូច ថៃ ថាទេ? អ្នកកើតផ្តាសាយ ធ្វើតេស្តរហ័ស ក៏ឃើញកូវីដដែរ
លទ្ធផលកូវីដមិនត្រឹមត្រូវ ដែលបញ្ចេញដោយឧបករណ៍តេស្តរហ័ស គឺមិនមែនដោយសារតែបញ្ហាគុណភាពនោះទេ ប៉ុន្តែជាបញ្ហាដែលថា សមត្ថភាពរបស់ឧបករណ៍នេះនៅមានកម្រិត។ នេះបើយោងតាមការឲ្យដឹងពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ថៃ ប្រាប់កាសែត បាងកក ប៉ុស្តិ៍ កាលពីថ្ងៃអង្គារទី ១២ខែតុលា។

លោក Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បាននិយាយថា មានកត្តាមួយចំនួនដែលនាំឲ្យឧបករណ៍តេស្តរហ័សបញ្ចេញលទ្ធផលខុស។
លោកអះអាងថា មូលហេតុមួយគឺបណ្តាលមកពី មនុស្សប្រើឧបករណ៍តេស្តរហ័សនៅពេល ពួកគេមានជំងឺផ្តាសាយ។ កត្តាមួយទៀតដែលនាំឲ្យចេញលទ្ធផលមិនពិតគឺថា អ្នកប្រើប្រាស់មិនបានធ្វើតាមសេចក្តីណែនាំនៅលើប្រអប់។

ការពន្យល់របស់នាយកដ្ឋាននេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រធានសុខាភិបាលសាធារណៈនៅខេត្ត Nakhon Si Thammarat ដែលបញ្ជាឲ្យផ្អាកការធ្វើតេស្តរហ័សនៅតាមផ្ទះក្នុងខេត្តនោះ ដោយសារតែលទ្ធផលតេស្តចេញមកមិនត្រឹមត្រូវច្រើន។
ខេត្តនេះបានធ្វើការប្រៀបធៀបរវាងឧបករណ៍តេស្តរហ័សប្រភេទ Lepu ជាមួយនឹងការធ្វើតេស្តម៉ាស៊ីន RT-PCR ក្នុងករណីចំនួន ៣៩២។ ការធ្វើតេស្តម៉ាស៊ីន RT-PCR បានរកឃើញករណីអវិជ្ជមានរហូតដល់ទៅ ២២៣ករណី ប៉ុន្តែឧបករណ៍តេស្តរហ័សរកឃើញករណីអវិជ្ជមានត្រឹមតែ១២២ករណីប៉ុណ្ណោះ។

ឧបករណ៍នេះ ក៏ត្រូវបានសាកសួរដោយសមាគមគ្រូពេទ្យជនបទផងដែរ ទាក់ទងនឹងភាពត្រឹមត្រូវនៃការធ្វើតេស្តរកមេរោគកូវីដ-១៩។
កាលពីមុន សមាគម បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេះ ប៉ុន្តែមិនបានសម្រេច។ ក្រសួងសុខាភិបាលបានយល់ព្រមឲ្យប្រើប្រាស់ឧបករណ៍តេស្តរហ័ស Lepu ដោយសន្យាថា នឹងតាមដានលទ្ធផលយ៉ាងយកចិត្តទុកដាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង