ព័ត៌មានអន្ដរជាតិ
រុស្ស៊ីសាកល្បងវ៉ាក់សាំងកូវីដប្រភេទស្ត្រៃយ៍បាញ់តាមច្រមុះ
ប្រទេសរុស្ស៊ីនឹងសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩ Sputnik V ប្រភេទស្ត្រៃយ៍បាញ់តាមច្រមុះលើអ្នកស្ម័គ្រចិត្តធំពេញវ័យ។ នេះបើតាមឯកសារបានចេញផ្សាយ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងវិបត្តិកូវីដដែលទាំងឆ្លងថ្មី និងស្លាប់កើនឡើងជាលំដាប់។
រុស្ស៊ីបានផលិតវ៉ាក់សាំង Sputnik របស់ខ្លួនបានយ៉ាងលឿននៅពេលកូវីដបានផ្ទុះឡើងកាលពីឆ្នាំមុន ប៉ុន្តែការទប់ស្កាត់មិនទាន់ល្អប្រសើរឡើយ ស្របពេលអាជ្ញាធរទីក្រុងជាច្រើនកំពុងមានការព្រួយបារម្ភពីផលិតផលថ្មីរបស់ខ្លួន។

យោងតាមឯកសារបានចេញផ្សាយនៅលើបញ្ជីឱសថរបស់រដ្ឋបង្ហាញថា វ៉ាក់សាំងបាញ់តាមច្រមុះត្រូវប្រើពីរដូសនៅក្នុងគ្លីនិកមួយក្នុងទីក្រុង St Petersburg ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៃការធ្វើតេស្តឡើយ។
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ថា រុស្ស៊ីត្រូវការពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដើម្បីប្រឆាំងនឹងកូវីដ-១៩ ខណៈប្រទេសបានកត់ត្រាចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃចាប់តាំងពីវិបត្តិផ្ទុះឡើង។
អាជ្ញាធររុស្ស៊ីបាននិយាយកាលពីខែមិថុនាថា វ៉ាក់សាំងបាញ់តាមច្រមុះរបស់ខ្លួនសម្រាប់កុមារអាយុ៨ដល់១២ឆ្នាំត្រូវបានធ្វើតេស្ត ហើយគ្រោងចាប់ផ្តើមធ្វើការផលិតនៅក្នុងខែកញ្ញា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ