Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើសមយុទ្ធយោធាជិតព្រំដែន តៃវ៉ាន់ ព្រមានបរទេសកុំហ៊ានជ្រៀតជ្រែកកោះនេះ

បានផុស

នៅ

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាមួយកោះតៃវ៉ាន់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងការពារការជ្រៀតជ្រែកពីបរទេសក្នុងទំនាក់ទំនងរវាងចិនដីគោក និងកោះនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកការទូតរូបនេះបានប្រាប់សន្និសីទកាសែតមួយថា “សមយុទ្ធកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាសកម្មភាពចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ” ។

លោក Ma Xiaoguang បានកត់សម្គាល់ថា សមយុទ្ធនេះក៏មានគោលបំណងការពារផលប្រយោជន៍របស់ប្រជាជនចិន ក៏ដូចជាផលប្រយោជន៍ជាក់លាក់របស់ “ជនរួមជាតិតៃវ៉ាន់” ខណៈដែលឯករាជ្យរបស់កោះនេះនឹងនាំមកនូវ “ផលអាក្រក់” ដល់ពួកគេ ។

លោកបានបន្ថែមថា “សន្តិសុខ និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ អាចធានាបាន លុះត្រាតែមានការប៉ុនប៉ងរារាំងយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យភាពរបស់តៃវ៉ាន់” ។

កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីការពារជាតិរបស់តៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា ទីក្រុងប៉េកាំងអាចនឹងពិចារណាបង្កើនការលុកលុយលើកោះនេះនៅត្រឹមឆ្នាំ ២០២៥ ។ សេចក្តីថ្លែងការណ៍នេះបានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះយោធាជិត ១៥០ គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃទី ១ ខែតុលា ។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីប្រទេសចិនដីគោក ចាប់តាំងពីឆ្នាំ ១៩៤៩ ហើយទីក្រុងប៉េកាំងចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន ខណៈកោះតៃវ៉ាន់ជាទឹកដីដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បានប្រកាន់ខ្ជាប់ថា កោះនេះជាប្រទេសស្វយ័ត ក៏ដូចជាមានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសជាច្រើនទៀត ដែលទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ តៃវ៉ាន់ប្តេជ្ញាមិនឱនក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម៣ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច៤ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធ សម្រាប់អ្នកទិញលំនៅឋានលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ស្រុកជល់គិរី ប្រគល់​វត្ថុសិល្បៈ ជូន​សារ​មន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម