ព័ត៌មានអន្ដរជាតិ
ចាក់វ៉ាក់សាំងកូវីដបាន៣ដូស មានឱកាសធ្លាក់ខ្លួនឈឺធ្ងន់ត្រឹមតែ ០.០០០០១% ប៉ុណ្ណោះ
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល អ៊ីស្រាអែល បានឱ្យដឹងថា ករណីឆ្លងវីរុសកូវីដ-១៩ ស្ថិតក្នុងសភាពធ្ងន់ធ្ងរចំនួន ៤៦០ នាក់ កាលពីចុងសប្ដាហ៍មុន មនុស្សប្រមាណ ៧% (៣២នាក់) ក្នុងចំណោមនោះជាអ្នកបានចាក់វ៉ាក់សាំងចំនួន ៣ដងពេញលេញ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ Nachman Ash បានប្រាប់កាសែត The Jerusalem Post ថា “ខ្ញុំមិនហ៊ានថាមនុស្សចំនួន ៧% ជាចំនួនច្រើនឡើយ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ ទោះបីចាក់វ៉ាក់សាំងលើកទី ៣ រួចរាល់ ក៏មិនមានប្រសិទ្ធភាព ១០០%ដែរ។”
លោកបន្តថា ត្បិតមានករណីឆ្លង ហើយវិវត្តជាអាការធ្ងន់ធ្ងរពិតមែន តែវាជាភាគរយតិចតួចជាទីបំផុត ព្រោះមនុស្សគ្រប់រូបមិនមានអង់ទីគ័ររឹងមាំទាំងអស់ឡើយ ពោលគឺចាក់វ៉ាក់សាំងពេញលេញក៏ដោយ នៅតែមានឱកាសឆ្លង ជាពិសេសអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
គិតមកទល់ពេលនេះ ប្រជាជនអ៊ីស្រាអែលជាង ៣លាននាក់បានចាក់វ៉ាក់សាំងពេញលេញរួចហើយ បូករួមទាំងអ្នកចាក់បានពីរដូស និងអ្នកចាក់ដូសជំរុញ។
គួរបញ្ជាក់ថា ទិន្នន័យកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់សាំងដូសជំរុញចំនួន ៣២ នាក់បានឆ្លងកូវីដ-១៩ ហើយមានរោគសញ្ញាធ្ងន់ធ្ងរ ដែលគិតជារួមក្នុងចំណោមអ្នកចាក់វ៉ាក់សាំងដូសទី៣ទាំងអស់ អ្នកជំងឺដែលឈឺធ្ងន់មានតែ ០.០០០០១%ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនខុសពីប្រទេសដទៃ កូរ៉េខាងត្បូង ត្រៀមរៀនរស់នៅជាមួយកូវីដរយៈពេលវែង
ចុចអាន៖ វិធានការមួយសំខាន់ បើធ្វើមិនបាន វីរុសកូវីដបំប្លែងខ្លួនថ្មី នឹងលេចចេញនៅឆ្នាំក្រោយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច