Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីដាក់ពង្រាយប្រព័ន្ធមីស៊ីល S-300 ថ្មីទៅកោះមានជម្លោះក្បែរប្រទេសជប៉ុន

បានផុស

នៅ

ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រភេទ S-300V4 ថ្មីរបស់ខ្លួនសម្រាប់កាតព្វកិច្ចប្រយុទ្ធនៅលើកោះដែលមានជម្លោះនៅជិតប្រទេសជប៉ុន ហើយជាសកម្មភាពមួយដែលទំនងជាធ្វើឲ្យក្រុងតូក្យូខឹងសម្បារផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយ៍ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសចល័តដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការវាយប្រហារដោយគ្រាប់ផ្លោង និងតាមអាកាស គឺត្រូវបាននៅលើកោះ Iturup ជាកោះមួយក្នុងចំណោមកោះចំនួន ៤ ដែលកាន់កាប់ដោយប្រទេសរុស្ស៊ី ហើយប្រទេសជប៉ុនក៏បានធ្វើការទាមទារ និងហៅវាថា ដែនដីភាគខាងជើង (Northern Territories) ។

ទូរទស្សន៍ Zvezda បាននិយាយថា “ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះរយៈចម្ងាយខ្លីបានបំពេញភារកិច្ចនៅលើកោះ Iturup ក្នុងតំបន់ Sakhalin ។ ឥឡូវនេះកងការពារដែនអាកាស និងកាំភ្លើងធំធុនធ្ងន់បានមកដល់ហើយ ហើយប្រព័ន្ធការពារដែនអាកាសដ៏ធំនេះត្រូវបានគេហៅថា S-300V4” ។

ទន្ទឹមនោះប្រទេសរុស្ស៊ីបាននិយាយកាលពីខែតុលាថា ខ្លួនគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅលើកោះនេះជាលើកដំបូង ប៉ុន្តែចលនានេះគឺជាផ្នែកមួយនៃសមយុទ្ធយោធា និងមិនមែនសម្រាប់កាតព្វកិច្ចប្រយុទ្ធនោះទេ ។

ការដាក់ពង្រាយនេះមិនយូរប៉ុន្មានទេ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានជំរុញឲ្យមានការដោះស្រាយជម្លោះ និងព្យាយាមយកឈ្នះប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានប្រកាសថា លោកនឹងលាឈប់ពីតំណែងនៅខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អង់គ្លេសបញ្ជូនយន្តហោះទៅប្រដេញយន្តហោះប្រឆាំងនាវាមុជទឹករបស់រុស្ស៊ី

ចុចអាន ៖ រុស្ស៊ីគ្រោងបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម