ព័ត៌មានអន្ដរជាតិ
WHO បង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មីសម្រាប់ស៊ើបអង្កេតប្រភពដើមជំងឺថ្មីៗ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធម្សិលមិញបានស្នើអ្នកជំនាញ២៦រូបដើម្បីបង្កើត«ក្រុមប្រឹក្សាវិទ្យាសាស្ត្រ»ថ្មីរបស់ខ្លួនសម្រាប់ការសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺថ្មីៗក្នុងនោះមានទាំងមនុស្សដែលធ្លាប់បំពេញបេសកកម្មទៅទីក្រុងអ៊ូហាន ប្រទេសចិនដើម្បីសិក្សាស្រាវជ្រាវប្រភពដើមវីរុសកូរ៉ូណាផងដែរ។

សេចក្តីស្នើសុំនេះបានដាក់ឈ្មោះសមាជិកមនុស្ស២៦រូបមុនពេលកិច្ចពិគ្រោះយោបល់ជាសាធារណៈរយៈពេលពីរសប្តាហ៍ចាប់ផ្តើម ក្នុងនោះមានអ្នកស្រី Marion Koopmans, អ្នកស្រី Thea Fischer និងលោក Hung Nguyen ដែលបានចូលរួមក្នុងការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩នៅប្រទេសចិនកាលពីដើមឆ្នាំនេះ។
អង្គការសុខភាពពិភពលោកបានចាប់ផ្តើមសំណើរនេះកាលពីខែសីហា ដោយបាននិយាយថា ខ្លួនបានកំពុងស្វែងរកសម្រាប់គំនិតវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតដើម្បីផ្តល់ដំបូន្មានចំពោះការស៊ើបអង្កេតលើប្រភពដើមជំងឺថ្មីៗកាចសាហាវដែលកើតចេញពីសត្វទៅមនុស្ស និងអាចផ្ទុះរាតត្បាតនាពេលខាងមុខទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ