ព័ត៌មានអន្ដរជាតិ
អ្នកវាយប្រហារ ប្រើធ្នូនិងព្រួញ សម្លាប់រង្គាលនៅប្រទេស ន័រវែស
មនុស្សចំនួន ៥ នាក់ត្រូវបានស្លាប់និង ២ នាក់ទៀតរងរបួសនៅប្រទេសន័រវែស បន្ទាប់ពីបុរសម្នាក់ប្រើធ្នូនិងព្រួញវាយប្រហារពួកគេ។

ប៉ូលិសបានទទួលសេចក្តីរាយការណ៍ដំបូង អំពីការវាយប្រហារក្នុងទីក្រុង Kongsberg ភាគនិរតីរដ្ឋធានី Oslo នៅម៉ោងប្រហែល ១៨:១៣ នាទី (ម៉ោងក្នុងស្រុក)។
មេប៉ូលិសលោក Oeyvind Aas បាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយហាក់ដូចជាធ្វើសកម្មភាពតែម្នាក់ឯងគត់។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យបាននិយាយថា ប៉ូលិសនឹងធ្វើការស៊ើបអង្កេតថាតើ វាជាអំពើភេរវកម្មឬយ៉ាងណា។
អ្នកវាយប្រហារបានធ្វើសកម្មភាពនៅខាងក្នុងផ្សារទំនើប Coop Extra នៅផ្នែកខាងលិចទីក្រុង Kongsberg។ ម្នាក់ក្នុងចំណោមអ្នករងរបួស គឺជាមន្រ្តីប៉ូលិសនៅក្នុងហាង។

ក្រុមមន្រ្តីក៏កំពុងស៊ើបអង្កេតផងដែរថា តើអ្នកវាយប្រហារបានប្រើអាវុធផ្សេងទៀតដែរឬទេក្នុងហេតុការណ៍នេះ។
គួរបញ្ជាក់ថា ន័រវែស ត្រូវបានគេស្គាល់ថាជាប្រទេសមានសន្តិភាព ប៉ុន្តែប្រទេសនេះបានទទួលរងនូវការបាញ់ប្រហារសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០១១ នៅពេលដែលក្រុមជ្រុលនិយម Anders Behring Breivik បានសម្លាប់មនុស្សចំនួន ៧៧ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បណ្តុំវីដេអូស្តែងៗ នៃការបាញ់ប្រហារក្នុងសាកលវិទ្យាល័យ រុស្ស៊ី កាលពីម្សិលមិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ