Connect with us

ព័ត៌មានអន្ដរជាតិ

មើលវីដេអូនេះហើយទើបដឹងថា ទាហាន កូរ៉េខាងជើង មានសមត្ថភាពខ្លាំងក្លាប៉ុនណា

បានផុស

នៅ

ទូរទស្សន៍កូរ៉េខាងជើងបានបញ្ចេញវីដេអូមួយដែលបង្ហាញពីទាហានមកពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះសម្តែងក្បាច់គុនប្លែកៗជាច្រើន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន The Independent បានឲ្យដឹងថា ការបង្ហាញនេះបានកើតឡើង ក្នុងកម្មវិធីសម្តែង “ការការពារខ្លួនរបស់យោធា” កាលពីថ្ងៃចន្ទ ។

នៅក្នុងវីដេអូនេះ គេមើលឃើញទាហានបង្ហាញនូវភាពខ្លាំងក្លារបស់ខ្លួន ដូចជា ការវាយដំរាងកាយរបស់ពួកគេដោយដំបងឈើ ក៏ដូចជាវាយបំបែកឥដ្ឋ និងថ្មដោយប្រើដៃ ជើង និងក្បាលរបស់ពួកគេ ។

ក្នុងអំឡុងពេលបង្ហាញពីភាពខ្លាំងក្លាដែលមើលទៅដូចជាការធ្វើទារុណកម្មនោះ ទាហាន ២ នាក់ទៀតបានដាក់ចម្រឹងដែកដ៏មុតស្រួចទល់នឹងបំពង់ ក ពួកគេទាំងសងខាង ហើយបញ្ចេញកម្លាំងរុញផ្អឹតគ្នារហូតដល់ដែកកោង ។

ការបង្ហាញមួយទៀតរឹតតែអស្ចារ្យគឺ ទាហានដោះអាវដេកនៅលើកម្ទេចកញ្ចក់ ហើយដាក់ដុំថ្មពីលើពោះ បន្ទាប់មកទាហានម្នាក់ទៀតបានយកញញួរវាយកម្ទេចថ្មនោះ ។

ទន្ទឹមនោះលោក គីម ជុងអ៊ុន ក៏ត្រូវបានគេមើលឃើញនៅក្នុងការបង្ហាញនោះផងដែរ ហើយបានទះដៃអបអរសាទរអំពីភាពក្លាហាន និងខ្លាំងក្លារបស់ទាហានលោក ។

គួរបញ្ជាក់ថា ការបង្ហាញនេះកើតឡើង នៅពេលដែលលោក គីម ជុនអ៊ុន បានស្តីបន្ទោសអាមេរិកចំពោះអស្ថិរភាពនៅក្នុងតំបន់ ហើយបានប្រកាសថា កូរ៉េខាងជើងបានប្តេជ្ញាបង្កើតកងទ័ពដែលគ្មានអ្នកណាអាចយកឈ្នះបាន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង ចោទ ទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនភាពតានតឹង និងចង់បង្កសង្គ្រាមនៅឧបទ្វីបកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម