ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដឡើងវិញ ព្រោះសល់ក្នុងស្តុកច្រើន
ប្រទេសឥណ្ឌា បានចាប់ផ្តើមនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សាជាថ្មីប៉ុន្តែក្នុងចំនួនបន្តិចបន្តួច ហើយនឹងបង្កើនការនាំចេញយ៉ាងខ្លាំងក្នុងរយៈពេលពីរបីខែខាងមុខនេះ ស្របពេលស្តុកក្នុងស្រុកមានច្រើន ខណៈប្រជាជនភាគច្រើនរបស់ខ្លួនផ្ទាល់ បានចាក់វ៉ាក់សាំងរួចរាល់។
ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងតេហេរ៉ង់ បាននិយាយថា វ៉ាក់សាំង Covaxin ចំនួន ១លានដូស ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ត្រូវបានបញ្ជូនទៅប្រទេសអ៊ីរ៉ង់រួចទៅហើយ កាលពីសប្តាហ៍មុន។

ប្រភពរដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងក៏ត្រូវបានបញ្ជូនទៅប្រទេសនេប៉ាល់ផងដែរ ហើយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ គឺផ្តោតលើប្រទេសជិតខាង។
ប្រភពដដែលនិយាយថា រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤ លានដូស ត្រូវបាននាំចេញ ដែលជាចំនួនតូចមួយ សមាមាត្រទៅនឹងកម្មវិធីការទូតវ៉ាក់សាំងដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ចាប់ផ្តើមនៅឆ្នាំនេះ មុនពេលរលកទី ២ នៃជំងឺកូវីដ បានបង្ខំឲ្យបញ្ឈប់កម្មវិធីនេះ។

លោក V.K. Paul ប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលស្តីពីជំងឺកូវីដ-១៩ បានឲ្យដឹងថា ប្រទេសឥណ្ឌា បានត្រៀមខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការវ៉ាក់សាំងរបស់ បរទេស។ នៅពេលតម្រូវការរបស់ឥណ្ឌាត្រូវបានបំពេញ នឹងមានស្តុកថ្នាំបង្ការយ៉ាងច្រើន”។
វិទ្យាស្ថាន Serum កំពុងផលិតវ៉ាក់សាំង Oxford AstraZeneca ចំនួន ២២០ លានដូសក្នុងមួយខែ ពោលគឺកើនឡើងពី ១៥០ លានដូសនៅក្នុងខែសីហា ហើយក្រុមហ៊ុន Bharat Biotech កំពុងផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន ៣០ លានដូស ហើយគ្រោងនឹងបង្កើន ដល់ ៥០ លានដូសនៅខែក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ឥណ្ឌា បើកទ្វារទទួលភ្ញៀវទេសចរវិញ ក្រោយបិទប្រទេសជាង ១ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ