ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង AstraZeneca របស់ថៃ ត្រូវបាន WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់
អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ ក្រុមហ៊ុន Siam Bioscience Limited របស់ប្រទេសថៃ ថាជាកន្លែងផលិតដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់វ៉ាក់សាំង AstraZeneca ហើយបានបន្ថែមក្រុមហ៊ុននេះ ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ខ្លួន។
ទីតាំងនេះ រួមបញ្ចូលទាំងការផលិតសារធាតុថ្នាំ និងផលិតផលថ្នាំផងដែរ។
អនុសាសន៍នេះ គឺផ្អែកលើទិន្នន័យដែលបានពិនិត្យឡើងវិញដោយ WHO និងមតិវិជ្ជមានពីរដ្ឋបាលព្យាបាលរោគអូស្រ្តាលី (TGA) ដែលជាអាជ្ញាធរត្រួតពិនិត្យកំណត់ត្រាវ៉ាក់សាំងនេះ។
ក្នុងនាមជាកម្មសិទ្ធិរបស់បុត្រសម្ព័ន្ធ Crown Property Bureau, ក្រុមហ៊ុន Siam Bioscience ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដើម្បីអភិរក្សនិងបន្តនូវអ្វីដែលអតីតព្រះមហាក្សត្រ Bhumibol Adulyadej បានផ្តួចផ្តើម ដើម្បីគាំទ្រដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនថៃ។
ផលិតផលចម្បងរបស់ក្រុមហ៊ុនគឺ ជីវឱសថ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសថៃលើការនាំចូលសារធាតុសកម្មនិងថ្នាំ, ពង្រឹងសុខភាពសាធារណៈនិងជួយសម្រួលដល់ការថែទាំសុខភាពប្រកបដោយនិរន្តរភាព។
នៅខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុន Siam Bioscience, Siam Cement Group, AstraZeneca និងក្រសួងសុខាភិបាល បានចុះហត្ថលេខាលើលិខិតមួយ ដែលមានបំណងប្តេជ្ញា ផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងផលិតកម្ម ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់រវាងក្រុមហ៊ុន AstraZeneca និង Siam Bioscience។
គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca រាប់លានដូសដែលផលិតដោយក្រុមហ៊ុន Siam Bioscience ត្រូវបានផ្តល់ជូន ក្រសួងសុខាភិបាលថៃ រួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ឥណ្ឌា ចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដឡើងវិញ ព្រោះសល់ក្នុងស្តុកច្រើន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក