ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះអគារកម្ពស់ ១៣ជាន់នៅ តៃវ៉ាន់ សម្លាប់មនុស្សដល់ទៅ ៤៦នាក់
មនុស្សចំនួន ៤៦ នាក់ បានស្លាប់និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំ បានឆាបឆេះអគារមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញានេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA បានឲ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅក្នុងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានកម្ពស់ ១៣ ជាន់ នាវេលាម៉ោង ២ និង ៥៤ នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងសង្កាត់ Yancheng នៃទីក្រុង Kaohsiung។
អ្នកនាំពាក្យនៅការិយាល័យពន្លត់អគ្គិភ័យទីក្រុង Kaohsiung បានប្រាប់ CNN ថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយ ដោយបុគ្គលិកជួយសង្គ្រោះចំនួន ៣៧៧ នាក់ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ។ លោកនិយាយថា មនុស្ស ៤១ នាក់បានរងរបួស។
មនុស្សជាង ១០០ នាក់ដែលភាគច្រើនជាមនុស្សវ័យចំណាស់និងពិការ គឺបានរស់នៅក្នុងអគារនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាមូលហេតុអ្វីដែលបណ្តាលឲ្យមានអគ្គិភ័យនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ