Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន ពិភាក្សា ដកមេដឹកនាំមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល

បានផុស

នៅ

ក្នុងជំនួបមួយ រដ្ឋមន្រ្តីការបរទេសអាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីការដកប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ពីកិច្ចប្រជុំកំពូលប្រចាំតំបន់នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះបានកើតឡើង ចំពេលយោធាមីយ៉ាន់ម៉ា បដិសេធអនុញ្ញាតឲ្យបេសកជនក្នុងតំបន់ចូលទៅជួបជាមួយមេដឹកនាំធ្លាក់តំណែងគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានជំនុំជម្រះក្តី លើការចោទប្រកាន់ជាច្រើន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមលើការមូលមតិគ្នាចំនួន ៥ ចំណុចជាមួយលោក Min Aung Hlaing កាលពីខែមេសា ប៉ុន្តែសមាជិកមួយចំនួននៃប្លុកនេះ បានរិះគន់ការខកខានរបស់យោធា ក្នុងការអនុវត្តផែនការនេះ ដែលរួមបញ្ចូលទាំងការសន្ទនាគ្នាជាមួយគ្រប់ភាគី, ការចូលទៅក្នុងប្រទេសក្នុងលក្ខខណ្ឌមនុស្សធម៌និង បញ្ចប់អរិភាពផងដែរ។

ប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing

កិច្ចប្រជុំតាមអនឡានដែលមិនបានគ្រោងទុកនេះ ត្រូវរៀបចំឡើងដោយប្រធានអាស៊ាន គឺប្រទេស ព្រុយណេ។

ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីបានបង្ហាញថា ពួកគេពេញចិត្តក្នុងការដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ប៉ុន្តែបានជំរុញឲ្យមានការឯកភាពគ្នាក្នុងចំណោមរដ្ឋអាស៊ានចំនួន៩ទៀត។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានសម្តែងការគាំទ្រចំពោះការដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលនាពេលអនាគត ដោយបន្ថែមថា អាស៊ានលែងមានលទ្ធភាពប្រកាន់ជំហរអព្យាក្រឹត្យលើប្រទេសមីយ៉ាន់ម៉ាទៀតហើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទសុំការអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះបានទេ ហើយ ក្រសួងការបរទេសព្រុយណេ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើតាមអ៊ីមែល សុំការអត្ថាធិប្បាយដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បណ្ដា ប្រទេស អាស៊ាន អបអរសាទរ និង កោតសរសើរ កម្ពុជា ក្រោយ ធ្វើ ហេដ្ឋារចនាសម្ព័ន្ធ ហើយ មុន SEA Games-ASEAN Para Games 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២១ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២៩ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម