ព័ត៌មានអន្ដរជាតិ
Delta ជិតក្ស័យហើយ! ពិភពលោកសង្ឃឹមធំធេង បើថ្នាំនេះទទួលការអនុញ្ញាត
ពិភពលោកកំពុងតែមានក្តីសង្ឃឹមខ្ពស់ក្នុងការកម្ចាត់ជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន Delta ផងដែរ នៅពេលទទួលបានព័ត៌មានថា ក្រុមប្រឹក្សាខាងក្រៅ របស់និយតករសុខភាពអាមេរិក នឹងជួបប្រជុំគ្នានៅចុងខែក្រោយនេះ ដើម្បីពិភាក្សាថាតើ ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំប្រឆាំងវីរុស របស់ក្រុមហ៊ុន Merck & Co ដែរឬក៏អត់។

ក្រុមប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃថ្នាំ Molnupiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យដែលបានធ្វើតេស្តវិជ្ជមាននិងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Merck បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្នរបស់សហរដ្ឋអាមេរិកសម្រាប់ថ្នាំ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍន៍ ជាមួយដៃគូ Ridgeback Biotherapeutics។
ប្រសិនបើទទួលបានការអនុញ្ញាតមែននោះ Molnupiravir នឹងក្លាយជាថ្នាំប្រឆាំងវីរុសដំបូងបង្អស់លើកលោក យកទៅកម្ចាត់ជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងខ្លួន Delta ផងដែរ។

បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីដើមខែនេះ បានបង្ហាញថា ថ្នាំរបស់ក្រុមហ៊ុន Merck អាចកាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម។
ក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី ផ្គត់ផ្គង់ថ្នាំ ចំនួន ១.៧ លានឈុត ដោយមួយឈុតមានតម្លៃ ៧០០ ដុល្លារ។ ថ្មីៗ ក្រុមហ៊ុនផលិត ក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រទេស ម៉ាឡេស៊ីនិងសិង្ហបុរី សម្រាប់ការផ្គត់ផ្គង់ថ្នាំនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ថ្នាំ Molnupiravir ពិតជាអាចជំនួសវ៉ាក់សាំងកូវីដ បានមែនទេ?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង