Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមាន ពិភពលោក គ្មានថ្ងៃដឹងប្រភពដើមនៃ វីរុសកូវីដ-១៩ ឡើយ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមប្រឹក្សាដែលទើបបង្កើតថ្មីរបស់ខ្លួន ស្តីពីភ្នាក់ងារបង្ករោគគ្រោះថ្នាក់ អាចជាឱកាសចុងក្រោយដើម្បីស្វែងយល់ពីប្រភពដើមនៃជំងឺ កូវីដ -១៩។

ការអត្ថាធិប្បាយនេះបានកើតឡើង ស្របពេលមានការអង្វរករ ឲ្យប្រទេសចិន ផ្តល់ទិន្នន័យពីករណីដំបូង។

Covid-19 was initially believed to have originated at a wet market (pictured) in Wuhan, China [File photo]
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mike Ryan អ្នកជំនាញកំពូលផ្នែកគ្រាអាសន្នរបស់ WHO បាននិយាយថា ក្រុមប្រឹក្សាថ្មីនេះ អាចជាឱកាសចុងក្រោយក្នុងការរកឲ្យឃើញនូវប្រភពដើមនៃវីរុស SARS-CoV-2 ដែលជាមេរោគ ធ្វើឲ្យពិភពលោកទាំងមូលត្រូវជាប់គាំង។

លោកនិយាយថា “WHO កំពុងបោះជំហានថយក្រោយ បង្កើតបរិយាកាសមួយដែលយើងអាចមើលម្តងទៀតអំពីបញ្ហាវិទ្យាសាស្ត្រ។ នេះគឺជាឱកាសដ៏ល្អបំផុតរបស់យើង ហើយវាអាចជាឱកាសចុងក្រោយរបស់យើង ក្នុងការស្វែងយល់ពីប្រភពដើមនៃមេរោគនេះ”។

Mike Ryan, WHO's top emergency expert, said the new panel may be the last chance to establish the origin of SARS-CoV-2, 'a virus that has stopped our whole world' [File photo]
លោក Mike Ryan អ្នកជំនាញកំពូលផ្នែកគ្រាអាសន្នរបស់ WHO

គួរបញ្ជាក់ថា ករណីដំបូងនៃជំងឺកូវីដ-១៩ក្នុងខ្លួនមនុស្ស ត្រូវបានគេរាយការណ៍នៅទីក្រុង អ៊ូហាន ភាគកណ្តាលប្រទេសចិនកាលពីខែធ្នូឆ្នាំ២០១៩។

ក្រុមដែលដឹកនាំដោយ WHO បានចំណាយពេល ៤ សប្តាហ៍នៅក្នុងនិងជុំវិញទីក្រុង អ៊ូហាន កាលពីដើមឆ្នាំនេះ ជាមួយអ្នកវិទ្យាសាស្ត្រចិន ហើយបាននិយាយនៅក្នុងរបាយការណ៍រួមមួយកាលពីខែមីនាថា វីរុសនេះប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វផ្សេងប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO ថា នេះជាឱកាសចុងក្រោយហើយក្នុងការស្វែងរកប្រភពដើមកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម