Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភពអង់គ្លេស កំពុងក្លាយជា កន្លែងថ្មី សម្រាប់ការឆបោកហិរញ្ញវត្ថុ

បានផុស

នៅ

ធនាគារចក្រភពអង់គ្លេសបានព្រមានថា ការឆបោកឥឡូវនេះ បានក្លាយជា “ការគំរាមកំហែងសន្តិសុខជាតិ” ខណៈដែលពួកគេបានរាយការណ៍ថា មានការកើនឡើង ៧១% នៃការឆបោកទទួលបានការអនុញ្ញាត ដែលក្នុងនោះ ជនរងគ្រោះត្រូវបានគេបោកប្រាស់ឲ្យផ្ទេរប្រាក់របស់ពួកគេទៅកាន់ឧក្រិដ្ឋជន ឬប្រគល់ព័ត៌មានលម្អិតផ្ទាល់ខ្លួន។

ការបាត់បង់ទឹកប្រាក់ដោយសារការឆបោក បានកើនឡើងដល់ ៣៥៥.៥ លានផោន ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះពោលគឺកើនឡើង ៧១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ហើយជនរងគ្រោះចំនួន ១០៦,០០០ នាក់។

Online fraud up by a third in the UK during the pandemic | Financial Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័នឧស្សាហកម្មបាននិយាយថា តួលេខនេះ បង្ហាញពីរបៀបដែលឧក្រិដ្ឋជនកំពុងបង្វែការផ្តោតអារម្មណ៍របស់ពួកគេទៅខាងក្រៅប្រព័ន្ធធនាគារ ក្នុងការព្យាយាមញែកជនរងគ្រោះពីសាច់ប្រាក់របស់ពួកគេ។ ស្ថាប័ននេះ បានអំពាវនាវឲ្យមានការសម្របសម្រួលពីវិស័យឧស្សាហកម្មហិរញ្ញវត្ថុ រដ្ឋាភិបាលនិងវិស័យផ្សេងទៀត ដើម្បីទប់ស្កាត់លំហូរនៃការឆបោក និងការពារអ្នកប្រើប្រាស់។

លោកស្រី Katy Worobec នាយកគ្រប់គ្រងឧក្រិដ្ឋកម្មសេដ្ឋកិច្ច នៅសមាគមពាណិជ្ជកម្ម UK Finance បាននិយាយថា “ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ បានវិនិយោគទឹកប្រាក់រាប់ពាន់លាន នៅក្នុងប្រព័ន្ធជឿនលឿន ដើម្បីព្យាយាមបញ្ឈប់ការឆបោកដែលកើតមានឡើងជាបឋម ប៉ុន្តែឧក្រិដ្ឋជនកំពុងទាញយកភាពទន់ខ្សោយនៅខាងក្រៅការគ្រប់គ្រងរបស់ធនាគារ ដើម្បីបោកបញ្ឆោតអតិថិជនឲ្យបង្កើតការទូទាត់ដោយផ្ទាល់ទៅពួកគេ”។

Why banks should not bear all the burden of Britain's scam culture |  Financial Times

នេះជាមូលហេតុ ដែលយើងអំពាវនាវឲ្យមានការសហការ សម្របសម្រួលនិងបង្កើនកិច្ចខិតខំប្រឹងប្រែងពីរដ្ឋាភិបាលនិងវិស័យផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាដែលឥឡូវនេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។

ការឆបោក បានកើនឡើង ១២៣ ភាគរយ ដោយខាតបង់ទឹកប្រាក់ ១២៩.៣ លានផោន។ នៅក្នុងការក្លែងបន្លំទាំងនេះ ឧក្រិដ្ឋជនបានផ្ញើអត្ថបទនិងអ៊ីមែលក្លែងក្លាយដែលបង្ហាញថា ខ្លួនជាក្រុមហ៊ុនចែកចាយ, NHS ឬនាយកដ្ឋានរដ្ឋាភិបាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FT

ចុចអាន៖ អង់គ្លេស ត្រៀមចេញច្បាប់ ដាក់គុកអ្នកកាសែត ១៤ឆ្នាំ បើផ្សាយព័ត៌មានធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម