ព័ត៌មានអន្ដរជាតិ
ជាង ៤ម៉ឺន នាក់នៅអង់គ្លេស តេស្តរហ័សឃើញកូវីដ តែតេស្តម៉ាស៊ីនធំ បែរជា អវិជ្ជមាន
ការធ្វើតេស្តរកវីរុសកូវីដ-១៩ ត្រូវបានផ្អាកនៅមន្ទីរពិសោធន៍ឯកជនមួយកន្លែង ក្នុងទីក្រុង Wolverhampton ប្រទេសអង់គ្លេស បន្ទាប់ពីមនុស្សប្រមាណ ៤៣,០០០ នាក់ ទទួលបានលទ្ធផលមិនត្រឹមត្រូវ។

ការស៊ើបអង្កេតមួយ បានបើកដំណើរការចូលទៅក្នុងរបាយការណ៍អំពីមនុស្សទទួលបានលទ្ធផលតេស្តម៉ាស៊ីនធំ PCR អវិជ្ជមាន បន្ទាប់ពីពួកគេទទួលបានលទ្ធផលវិជ្ជមាន ពេលធ្វើតេស្តរហ័ស។
សេវាកម្មធ្វើតេស្តនិងតាមដាន NHS បានប៉ាន់ប្រមាណថា សំណាកតេស្តរកមេរោគកូវីដចំនួន ៤០០,០០០ សំណាក ត្រូវបានពិនិត្យក្នុងមន្ទីរពិសោធន៍គ្លីនិកសុខភាព Immensa នៅទីក្រុង Wolverhampton ហើយមនុស្សប្រមាណ ៤៣,០០០ នាក់ អាចត្រូវបានគេផ្តល់ឲ្យនូវលទ្ធផលមិនត្រឹមត្រូវ ចន្លោះថ្ងៃទី ៨ ខែកញ្ញាដល់ថ្ងៃទី ១២ ខែតុលា។

យ៉ាងណាក្តី សេវាកម្មនេះបានអះអាងថា មិនមានបញ្ហាបច្ចេកទេសជាមួយការតេស្តរហ័សឬការតេស្តម៉ាស៊ីន PCR ទេ ហើយបន្ថែមថា មន្ទីរពិសោធន៍ផ្សេងទៀតកំពុងដំណើរការធម្មតា។
សេវាកម្មធ្វើតេស្តនិងតាមដាន កំពុងទាក់ទងមនុស្សដែលអាចឆ្លងរោគ ដើម្បីណែនាំពួកគេឲ្យធ្វើតេស្តម្តងទៀត ខណៈអ្នកមានទំនាក់ទំនងជិតស្និទ្ធដែលចេញរោគសញ្ញា ក៏នឹងត្រូវបានជំរុញឲ្យទៅធ្វើតេស្តផងដែរ។

លោកវេជ្ជបណ្ឌិត Will Welfare នាយកផ្នែកសុខភាពសាធារណៈនៅទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បាននិយាយថា “ថ្មីៗនេះ យើងបានមើលឃើញចំនួននៃលទ្ធផលតេស្តរហ័សវិជ្ជមានកើនឡើងជាបន្តបន្ទាប់ ខណៈការធ្វើតេស្តម៉ាស៊ីន PCR បែរជាអវិជ្ជមាន”។
ជាលទ្ធផលនៃការស៊ើបអង្កេតរបស់យើង យើងកំពុងធ្វើការជាមួយសេវាកម្មធ្វើតេស្តនិងតាមដាន NHS និងក្រុមហ៊ុន ដើម្បីកំណត់បញ្ហាបច្ចេកទេសមន្ទីរពិសោធន៍ ដែលនាំឲ្យចេញលទ្ធផល PCR មិនត្រឹមត្រូវ។ យើងបានផ្អាកការធ្វើតេស្តភ្លាមៗនៅមន្ទីរពិសោធន៍នេះ ហើយយើងកំពុងបន្តការស៊ើបអង្កេត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ពិតដូច ថៃ ថាទេ? អ្នកកើតផ្តាសាយ ធ្វើតេស្តរហ័ស ក៏ឃើញកូវីដដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ