Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមមនុស្ស ២ប្រភេទ កំពុងរងគ្រោះខ្លាំង ដោយសារកូវីដ នៅ ចក្រភពអង់គ្លេស

បានផុស

នៅ

អត្រាឆ្លងកូវីដនៅចក្រភពអង់គ្លេស បានវិលត្រឡប់មកកម្រិតដូចខែមករាវិញហើយ ដោយមានការឆ្លងមួយលានករណី ហើយក្រុមមនុស្សពីរប្រភេទ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

យោងតាមការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថា ការឆ្លង បានកើនឡើងខ្លាំងបំផុតក្នុងចំណោមសិស្សសាលាអាយុ ៧ដល់១១ឆ្នាំ និងមនុស្សអាយុ៥០ឆ្នាំឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខក៏បានបង្ហាញផងដែរថា មនុស្សម្នាក់ក្នុងចំណោម៦០នាក់នៅក្នុងគ្រួសារឯកជននៅប្រទេសអង់គ្លេស បានឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយសប្តាហ៍គិតត្រឹមថ្ងៃទី ៩ ខែតុលា ពោលគឺកើនឡើងពី ម្នាក់ក្នុងចំណោម ៧០ នាក់កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ម្នាក់ក្នុងចំណោម ៦០ នាក់គឺស្មើនឹងមនុស្សប្រហែល ៨៩០,០០០ នាក់។

នៅពេលវិបត្តិកូវីដរលកទីពីរឈានដល់ចំណុចកំពូលកាលពីដើមខែមករា មនុស្សប្រហែលម្នាក់ក្នុងចំណោម ៥០ នាក់ត្រូវបានគេប៉ាន់ស្មានថា ផ្ទុកមេរោគឆ្លង។

ONS និយាយថា “ទិន្នន័យពីការស្ទាបស្ទង់ ការឆ្លងមេរោគកូវីដ-១៩ បានបង្ហាញថា មនុស្សមួយលាននាក់នៅទូទាំងចក្រភពអង់គ្លេស មានផ្ទុកវីរុសកូវីដ-១៩ នៅសប្តាហ៍ចុងក្រោយនេះ ស្របពេលការឆ្លងបានកើនឡើងនៅទូទាំងប្រទេសអង់គ្លេស និងវេលស៍ ប៉ុន្តែបានធ្លាក់ចុះនៅស្កុតឡែន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ជាង ៤ម៉ឺន នាក់នៅអង់គ្លេស តេស្តរហ័សឃើញកូវីដ តែតេស្តម៉ាស៊ីនធំ បែរជា អវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម