ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រេស៊ីល Bolsonaro អាចប្រឈមបទព្រហ្មទណ្ឌ១១ករណីរឿងកូវីដ
សមាជិកព្រឹទ្ធសភាប្រេស៊ីលដែលបានស៊ើបអង្កេតលើដំណោះស្រាយកូវីដ-១៩របស់រដ្ឋាភិបាលនឹងផ្តល់អនុសាសន៍ពីរបាយការណ៍ចុងក្រោយនៅសប្តាហ៍ក្រោយដែលថា លោកប្រធានាធិបតី Jair Bolsonaro អាចប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ១១ករណី។
លោក Renan Calheiros សមាជិកព្រឹទ្ធសភាដឹកនាំលើការស៊ើបអង្កេតបាននិយាយក្នុងបទសម្ភាសមួយថា ការស៊ើបអង្កេតដែលបានចាប់ផ្តើមក្នុងខែមេសាបានប្រមូលភស្តុតាងដើម្បីបង្ហាញពីលោក Bolsonaro គួរត្រូវបានចោទប្រកាន់ផ្លូវការពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរបស់ប្រទេស ការប្រើប្រាស់ថវិកាសាធារណៈមិនប្រក្រតី រំលោភលើវិធានការអនាម័យ ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋកម្ម និងក្លែងបន្លំឯកសារឯកជន ព្រមទាំងបទចោទប្រកាន់ផ្សេងៗទៀត។

ប្រធានាធិបតីស្តាំនិយមដែលខ្លួនលោកផ្ទាល់ក៏បានឆ្លងកូវីដ-១៩កាលពីខែកក្កដា ឆ្នាំ២០២០បានប្រឆាំងនឹងវិធានការដាក់បំរាមបិទខ្ទប់ ជំរុញឲ្យមានការព្យាបាលមិនបញ្ជាក់ បង្កើតឲ្យមានមន្ទិលសង្ស័យជុំវិញវ៉ាក់សាំង និងមើលស្រាលភាពស្ថានភាពកូវីដ-១៩។
របាយការណ៍គ្រោងនឹងបញ្ចេញដោយគណកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភានៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ។ សមាជិកគណកម្មការស៊ើបអង្កេតនៅថ្ងៃបន្ទាប់នឹងត្រូវបោះឆ្នោតអនុម័តរបាយការណ៍មុនបញ្ជូនទៅការិយាល័យអគ្គព្រះរាជអាជ្ញានៅថ្ងៃព្រហស្បតិ៍ដើម្បីធ្វើសេចក្តីសម្រេចថាតើលោក Bolsonaro និងអ្នកផ្សេងទៀតគួរត្រូវបានចោទប្រកាន់ឬយ៉ាងណា។
ការិយាល័យអគ្គព្រះរាជអាជ្ញាអាចចោទប្រកាន់ប្រធានាធិបតីបាន ប៉ុន្តែតុលាការកំពូលត្រូវតែស្នើសុំការអនុញ្ញាតពីសភាជាមុនសិន។ អ្នកជំនាញនិយាយថា សភាទំនងជាមិនអនុម័តសំណើបែបនេះទេ។
ការវាយតម្លៃយល់ព្រមរបស់លោក Bolsonaro បានធ្លាក់ចុះនៅក្នុងការស្ទង់មតិសាធារណៈជុំវិញចំណាត់ការដោះស្រាយវិបត្តិកូវីដ-១៩។ រហូតដល់ពេលនេះ ប្រជាជនប្រេស៊ីលជាង៦០ម៉ឺននាក់បានស្លាប់ដោយកូវីដ-១៩ ដែលស្ថិតលេខ២លើលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ