ព័ត៌មានអន្ដរជាតិ
ចាប់ពីថ្ងៃចន្ទក្រោយ អ្នកចាក់វ៉ាក់សាំងពេញចង់ទៅម៉ាឡេស៊ីត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា អ្នកចាក់វ៉ាក់សាំងបង្ការកូវីដពេញដូសដែលចង់ធ្វើដំណើរចូលទៅប្រទេសម៉ាឡេស៊ីគឺត្រូវធ្វើចត្តាឡីស័កខ្លីជាងលើកមុនគិតចាប់ពីថ្ងៃចន្ទ ទី១៨ ខែតុលាខាងមុខនេះ។
លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយគណៈកម្មាធិការពិសេសស្តីពីការគ្រប់គ្រងជំងឺកូវីដ-១៩ថា ពួកគេអាចធ្វើចត្តាឡីស័កនៅផ្ទះក៏បាន ឬនៅទីកន្លែងធ្វើចត្តាឡីស័កក៏បាន។
«អ្នកធ្វើដំណើរដែលមិនទាន់ចាក់វាក់សាំង ឬចាក់មិនទាន់ពេញដូសនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃនៅកន្លែងធ្វើចត្តាឡីស័ក»។ លោកបានបញ្ជាក់។
រយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកជាប់ពាក់ព័ន្ធជិតស្និទ្ធនឹងអ្នកឆ្លងកូវីដក៏នឹងកាត់បន្ថយមកនៅត្រឹម៧ថ្ងៃដែរសម្រាប់អ្នកចាក់វ៉ាក់សាំងពេញដូស ហើយធ្វើនៅផ្ទះ។ ប៉ុន្តែសម្រាប់អ្នកមិនទាន់ចាក់ ឬចាក់មិនទាន់ពេញដូសត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃ។
ពីមុន អ្នកដំណើរអន្តរជាតិដែលចូលទៅប្រទេសម៉ាឡេស៊ីត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ទន្ទឹមជាមួយគ្នានេះ ទីកន្លែងសម្រាក និងសេវាកម្មនៅតាមមហាវិថីនានាក្នុងប្រទេសម៉ាឡេស៊ីក៏ត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការឡើងវិញចាប់ពីថ្ងៃសៅរ៍នេះទៅ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ