ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដ-១៩ជួយឲ្យរាងកាយ ស្គាល់វីរុសបំប្លែងខ្លួនសាហាវៗ
ការសិក្សាថ្មីមួយបង្ហាញថា វ៉ាក់សាំងបង្ការកូវីដ-១៩ អាចបង្កើតកោសិកាចងចាំក្នុងសរីរាង្គដោយជួយឱ្យរាងកាយស្គាល់កូវីដបំប្លែងខ្លួនសាហាវៗ ព្រមទាំងជួយឱ្យសរីរាង្គអាចប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្ដូរនៃវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទៀតផងដែរ។

ទិន្នន័យដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Immunity បង្ហាញថា វ៉ាក់សាំងប្រភេទ mRNA អាចបង្កើតកោសិកាចងចាំ B នៅក្នុងបុគ្គលដែលទទួលបានវ៉ាក់សាំងពេញលេញ។ កោសិកាទាំងនេះ ជាកោសិកាជួយសម្គាល់មេរោគឆ្លង និងបង្អាក់ការផ្លាស់ប្តូរនៃវីរុសនៅក្នុងសរីរាង្គ។
សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរួចរាល់ ទាំងអ្នកធ្លាប់និងមិនធ្លាប់ឆ្លងកូវីដ-១៩ វ៉ាក់សាំងនឹងជួយឱ្យរាងកាយមានការឆ្លើយតបខ្លាំងក្លាចំពោះវីរុសបំប្លែងខ្លួនសាហាវៗគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះវ៉ាក់សាំងនឹងបន្ស៊ាំប្រព័ន្ធភាពស៊ាំឱ្យស្គាល់វីរុសបំប្លែងខ្លួន និងបង្រៀនពីរបៀបទប់ទល់នឹងវីរុសថ្មីៗថែមទៀត។ ទោះយ៉ាងណាមិញ បុគ្គលដែលមិនធ្លាប់ឆ្លងកូវីដ-១៩ មានការឆ្លើយតបយឺតចំពោះវីរុសបំប្លែងផ្សេងៗ ពោលគឺប្រព័ន្ធភាពស៊ាំខ្សោយជាងអ្នកធ្លាប់វិជ្ជមានកូវីដ-១៩។

វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡ័កស៊ី និងជំងឺឆ្លងអាមេរិក (NIAID) បានប្រាប់ Bloomberg កាលពីសប្តាហ៍មុនថា វីរុសបំប្លែងខ្លួនគ្រប់ប្រភេទកំពុងធ្លាក់ចុះការរាលដាល ប៉ុន្តែវាអាចកើនឡើងម្ដងទៀត ក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយចុងក្រោយវាអាចបន្តចម្លងទៅកាន់អ្នកទទួលថ្នាំបង្ការកូវីដ-១៩រួលរាល់ផងដែរ។
ដូច្នេះហើយ ទើបវេជ្ជបណ្ឌិតរូបនេះ អំពាវនាវដល់សាធារណជនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DeseretNews
ចុចអាន៖ បង្ហាញទិន្នន័យ ប្រភេទវ៉ាក់សាំងដូសជំរុញ អាចការពារកូវីដ-១៩ បានល្អបំផុត
ចុចអាន៖ ទើបចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួច បានធ្វើរឿងទាំង ៤នេះឬនៅ?

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?