Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកចាក់វ៉ាក់សាំងរបស់ ចិន កុំបារម្ភមិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ

បានផុស

នៅ

យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនជីវសាស្ត្រជាតិចិន (CNBG) បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm មិនបង្កហានិភ័យនៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាម ចំពោះអ្នកចាក់ឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ការសិក្សាដែលត្រូវបានបោះពុម្ភផ្សាយចេញពីទស្សនាវដ្ដី Science Bulletin, ក្រុមហ៊ុន CNBG បាននិយាយថា មិនមានករណីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ ក្នុងអំឡុងពេលតាមដានក្រោយចាក់វ៉ាក់សាំង Sinopharm រយៈពេល ៨ សប្តាហ៍ ។

ការសិក្សានេះត្រូវបានធ្វើឡើងទៅលើបុគ្គលិកថែទាំសុខភាពចំនួន ៤០៦ នាក់ដែលបានទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូសចន្លោះរយៈពេល ២១ ថ្ងៃនៅក្នុងមន្ទីរពេទ្យ Shanghai Ruijin និងមានរយៈពេលតាមដានយ៉ាងតិច ៨ សប្តាហ៍ ។

ទន្ទឹមនោះ ទិន្នន័យចុងក្រោយបង្អស់ពីប្រទេសអាហ្សង់ទីនបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពការពារការស្លាប់ពីជំងឺកូវីដ ១៩ ចំនួន ៨៤ ភាគរយក្នុងចំណោមមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។

ក្រុមហ៊ុន CNBG បាននិយាយថា ចំណែកការដូសដំបូងអាចផ្តល់នូវប្រសិទ្ធភាពការពារការស្លាប់ ដល់ទៅ ៦១.៦ ភាគរយ សម្រាប់មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសចិន និងតំបន់ចំនួន ៩៨ ហើយត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិរួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ រថភ្លើងល្បឿនលឿនរត់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវដែក ចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម