ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងកូវីដក្នុងខែនេះ
ការដឹកជញ្ជូនវ៉ាក់សាំងកូវីដដំបូងបង្អស់របស់ក្រុមហ៊ុន Pfizer នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូខាងមុខនេះ។ នេះបើយោងតាមឯកសាររបស់កម្មវិធី Operation Warp Speed ដែល CNN ទទួលបានកាលពីថ្ងៃអង្គារ។
ឯកសារដែលបានផ្តល់ជូនក្រុមអភិបាលក៏ត្រូវបានគេប៉ាន់ប្រមាណផងដែរថា ការដឹកជញ្ជូនដំបូងនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ខែធ្នូ។

ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទចែកចាយទាំងនេះគឺអាស្រ័យលើសេចក្តីសម្រេចរបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក្នុងការអនុញ្ញាតឲ្យវ៉ាក់សាំងនីមួយៗសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំទៅ FDA នៅថ្ងៃទី២០ខែវិច្ឆិកាហើយក្រុមហ៊ុន Moderna បានដាក់ពាក្យស្នើសុំនៅថ្ងៃទី៣០ខែវិច្ឆិកា។
គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងនិងផលិតផលជីវសាស្ត្រ (VRBPAC) ដែលជាក្រុមអ្នកជំនាញឯករាជ្យនឹងជួបប្រជុំគ្នានៅថ្ងៃទី១០ខែធ្នូដើម្បីពិនិត្យឡើងវិញនូវទិន្នន័យរបស់ក្រុមហ៊ុន Pfizer និងធ្វើការផ្តល់អនុសាសន៍ដល់ FDA អំពីថាតើត្រូវអនុញ្ញាតចំពោះវ៉ាក់សាំងនេះឬអត់។

ឯកសារនេះបានគូសបញ្ជាក់អំពីការពិនិត្យរយៈពេល៤ថ្ងៃនៅចន្លោះថ្ងៃទី១១ដល់១៤ខែធ្នូសម្រាប់ការពិនិត្យឡើងវិញដោយគណៈកម្មាធិការផ្តល់យោបល់របស់ FDA និង CDC ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការរោគ។ នៅថ្ងៃទី១៥ខែធ្នូ ការដឹកជញ្ជូនវ៉ាក់សាំងកូវីដដូសដំបូងរបស់ក្រុមហ៊ុន Pfizer នឹងត្រូវធ្វើឡើង។

បន្ទាប់ VRBPAC គ្រោងនឹងពិចារណាវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នៅថ្ងៃទី១៧ខែធ្នូ។ ហើយបន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែធ្នូ ឯកសារបានបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន Moderna ត្រូវបានគេប៉ាន់ប្រមាណថានឹងធ្វើឡើងនៅថ្ងៃទី២២ខែធ្នូ។
ឯកសារនេះគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ Pfizer ចំនួន២២.៥លានដូសនិងរបស់ក្រុមហ៊ុន Moderna ចំនួន១៨លានដូសនឹងត្រូវផលិតនៅក្នុងខែធ្នូ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ
ចុចអាន៖ ចិន ត្រៀមផ្តល់វ៉ាក់សាំងកូវីដរាប់រយលានដូសទៅឲ្យប្រទេសនានាទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ