ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្កើតមូលដ្ឋានទ័ពសម្ងាត់តាមដានសកម្មភាពនុយក្លេអ៊ែររបស់ អ៊ីរ៉ង់
គេហទំព័រព័ត៌មាន The Walla បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែលបានបង្កើតមូលដ្ឋានស៊ើបការណ៍សម្ងាត់ និងវិភាគ ដើម្បីតាមដានសកម្មភាពរបស់អ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
គេហទំព័រព័ត៌មានខាងលើបាននិយាយថា មូលដ្ឋានសម្ងាត់ដែលប្រមូលផ្តុំដោយមន្ត្រីស៊ើបការណ៍ និងអ្នកវិភាគអ៊ីស្រាអែល ត្រូវបានបើកដំណើរការក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារលទ្ធផលនៃការកែទម្រង់ប្រព័ន្ធស៊ើបការណ៍សម្ងាត់តាមបែបវិទ្យាសាស្ត្រ ។
មូលដ្ឋាននេះគឺមានមុខងារកំណត់ និងវិភាគសកម្មភាពលាក់កំបាំងរបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចោទថា មានបំណងលាក់បាំងកម្មវិធីនុយក្លេអ៊ែរ ។
ដោយដកស្រង់សម្តីពីមន្រ្តីកងទ័ពជាន់ខ្ពស់អ៊ីស្រាអែល គេហទំព័រ The Walla បានបន្ថែមថា អ៊ីស្រាអែលបានប្រមូលព័ត៌មានគ្រប់គ្រាន់អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានកត់សម្គាល់ថា បុគ្គលិកមូលដ្ឋាននោះប្រើបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីប្រមូល និងវិភាគទិន្នន័យ ។
ទន្ទឹមនោះ មូលដ្ឋាននេះក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការកំណត់អត្តសញ្ញាណវត្តមានយោធាអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ក៏ដូចជាការវាយប្រហារប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់នៅទីនោះជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ីស្រាអែល បង្កើតវិធីថ្មីប្រើបច្ចេកវិទ្យា AI សម្រាប់ព្យាបាលជំងឺមួយនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ