ព័ត៌មានអន្ដរជាតិ
ក្រុមសុខភាពអន្តរជាតិអំពាវនាវឲ្យ Merck គិតគូរថ្នាំគ្រាប់ព្យាបាលកូវីដដល់ប្រទេសក្រីក្រីផង
ក្រុមសុខភាពអន្តរជាតិបានលើកឡើងពីផែនការចែកចាយថ្នាំលេបព្យាបាលកូវីដ-១៩របស់ក្រុមហ៊ុន Merck & Co មានវិសមភាពដូចទៅនឹងការផ្គត់ផ្គង់វ៉ាក់សាំងដែរសម្រាប់ប្រទេសមានប្រាក់ចំណូលទាប។
ជាក់ស្តែងមានប្រហែលជា៥%នៃប្រជាជនអាហ្វ្រិកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលត្រូវបង្កើតតម្រូវការបន្ទាន់សម្រាប់ការព្យាបាលដែលអាចជួយឲ្យប្រជាជនមិនឲ្យចូលមន្ទីរពេទ្យ។ ប្រការនេះបើប្រៀបធៀបនឹងប្រទេសចំណូលខ្ពស់បំផុតមានអត្រាចាក់វ៉ាក់សាំងជាង៧០%។

កាលពីថ្ងៃទី១១ ខែតុលា ក្រុមហ៊ុនផលិតឱសថ Merck បានដាក់ស្នើសុំការប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir របស់ខ្លួនទៅអាជ្ញាធរអាមេរិកដែលបានក្លាយជាថ្នាំគ្រាប់លេបព្យាបាលជំងឺកូវីដ-១៩ដំបូងគេ។
នៅក្នុងការសាកល្បងបានបង្ហាញថា ថ្នាំគ្រាប់នេះមានប្រសិទ្ធភាពកាត់បន្ថយមិនឲ្យចូលមន្ទីរពេទ្យ និងស្លាប់បាន៥០%។ ថ្នាំគ្រាប់ដែលបានផលិតសហការជាមួយក្រុមហ៊ុន Ridgeback Biotherapeutics អាចនឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ប្រហែលជាខែធ្នូ។
ក្រុមហ៊ុនផលិតអាមេរិកបានចាត់ចែកខុសពីធម្មតានៅពេលថ្នាំគ្រាប់របស់ខ្លួនត្រូវបានអនុញ្ញាតឲ្យធ្វើទីផ្សារមុនពេលទទួលបានការអនុញ្ញាតប្រើប្រាស់ផ្លូវការហើយក៏មានប្រទេសអ្នកមានជាច្រើនបានបញ្ជាទិញ។
ដូច្នេះហើយបានជាក្រុមអ្នកជំនាញសុខាភិបាលអន្តរជាតិបាននិយាយថា ថ្វីបើថ្នាំគ្រាប់មិនគ្រប់គ្រាន់សម្រាប់បណ្តាប្រទេសចំណូលទាប និងមធ្យមជាច្រើន ប៉ុន្តែកត់សំគាល់ឃើញថា ចំណុចខ្វះខាត និងខ្សែអាត់ក្រហមក្នុងចំណោមស្ថាប័នសកលដែលអាចធ្វើឲ្យយឹតយាវក្នុងការផ្គត់ផ្គង់។
ឆ្នាំនេះ Merck គ្រោងផលិតថ្នាំគ្រាប់ Molnupiravir ចំនួន១០លានសិតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយគ្រោងផលិតចំនួន២០លានសិតទៀតនៅឆ្នាំ២០២២ខាងមុខ។
ទោះជាយ៉ាងណា ក្រុមចលនាអន្តរជាតិបានទទួលស្គាល់ពីសម្បទានវិជ្ជមានគឺកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនជាមួយក្រុមហ៊ុនផលិត៨នៅឥណ្ឌានឹងអនុញ្ញាតឲ្យមានកំណែថ្មីដែលអាចមានតម្លៃថោកសម្រាប់ប្រទេសប្រាក់ចំណូលទាប និងមធ្យមចំនួន១០៩ប្រទេសនៅអាហ្វ្រិក។
ប្រទេសអ្នកមានបានចុះកិច្ចព្រមព្រៀងទិញថ្នាំគ្រាប់ Molnupiravir រួចហើយដូចជាសហរដ្ឋអាមេរិកចំនួន១.៧លានសិត និងបន្ថែម៣.៥លានសិតទៀតនៅខែមករា ឆ្នាំ២០២៣ដែលក្នុង១សិតមានតម្លៃប្រហែលជា៧០០ដុល្លារអាមេរិក ប៉ុន្តែសម្រាប់ប្រទេសជាច្រើនដែលខ្សត់ខ្សោយកំពុងកើតមានកង្វល់។
ក្រុមហ៊ុន Merck បាននិយាយថា ខ្លួនបានធ្វើការផ្ទេរបច្ចេកវិទ្យាដែលត្រូវផលិតថ្នាំគ្រាប់កំណែថ្មីដែលផ្ទុយពីក្រុមអ្នកផលិតវ៉ាក់សាំងបន្តជំទាស់នឹងការអំពាវនាវឲ្យលះបង់សិទ្ធិប៉ាតង់ ឬអនុញ្ញាតឲ្យផលិតនោះ។
ប៉ុន្តែតាមរបាយការណ៍ថ្មីដែលរៀបចំសម្រាប់កម្មវិធីបង្កើនល្បឿនឧបករណ៍កូវីដ-១៩របស់អង្គការសហប្រជាជាតិមានភារកិច្ចទិញថ្នាំព្យាបាលកូវីដសម្រាប់ប្រទេសក្រីក្រដែលនេះជំរុញឲ្យមានកង្វល់ ពីព្រោះទីភ្នាក់ងាររបស់ UN ធ្វើការមិនបានលឿនដើម្បីបំពេញចំនួនត្រូវការសម្រាប់ការព្យាបាលនាពេលខាងមុខក្នុងនោះមានទាំងថ្នាំរបស់ Merck ដែរ។
ស្ថាប័ន Medicines Patent Pool (MPP)ដែលជាអង្គការសុខភាពសាធារណៈគាំទ្រដោយ UN មានក្រុមហ៊ុនចំនួន២៤បានចុះហត្ថលេខា និងមានឆន្ទៈផលិតថ្នាំគ្រាប់នេះ ប្រសិនបើ Merck អនុញ្ញាត។ រហូតដល់ពេលនេះប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ សិង្ហបុរី និងម៉ាឡេស៊ីជាដើមបាននិយាយថា ពួកគេបានចុះកិច្ចព្រមព្រៀង ឬកំពុងចរចាដើម្បីទិញថ្នាំគ្រាប់ពី Merck ខណៈសហភាពអឺរ៉ុបកំពុងពិចារណា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ