ព័ត៌មានអន្ដរជាតិ
លេចធ្លាយឯកសារសម្ងាត់! យុទ្ធនាការឃោសនាអង់គ្លេស ញុះញង់ឲ្យមានការសម្លាប់រង្គាលនៅឥណ្ឌូណេស៊ី ក្នុងទសវត្សរ៍ឆ្នាំ១៩៦០
ភស្តុតាងថ្មីដ៏រន្ធត់បានបង្ហាញថា យុទ្ធនាការឃោសនាដែលរៀបចំឡើងដោយចក្រភពអង់គ្លេស បានដើរតួយ៉ាងសំខាន់នៅក្នុងការសម្លាប់រង្គាលដ៏ឃោរឃៅបំផុតមួយក្រោយសង្គ្រាមសតវត្សរ៍ទី២០។

មន្រ្តីអង់គ្លេសបានដាក់ពង្រាយការឃោសនាដ៏ខ្មៅងងឹតយ៉ាងសម្ងាត់នៅទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីជំរុញឲ្យប្រជាជនឥណ្ឌូណេស៊ី កាត់ផ្តាច់របប “មហារីកកុម្មុយនិស្ត”។
វាត្រូវបានគេប៉ាន់ប្រមាណថា មនុស្សយ៉ាងតិច៥០ម៉ឺននាក់ ដែលមានទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្តឥណ្ឌូណេស៊ី (PKI) ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ ១៩៦៥ ដល់ ១៩៦៦។
ថ្មីៗនេះ ឯកសារការិយាល័យការបរទេសបានបង្ហាញថា អ្នកឃោសនាអង់គ្លេស បានញុះញង់ ដោយសម្ងាត់ដល់ពួកកុម្មុយនិស្ត រួមទាំងឧត្តមសេនីយ៍ផងដែរ ឲ្យកម្ចាត់ PKI។ យុទ្ធនាការនៃការសម្លាប់រង្គាលដែលឥឡូវនេះត្រូវបានគេដឹងថារៀបចំឡើងដោយកងទ័ពឥណ្ឌូណេស៊ី គឺត្រូវបាន CIA ពណ៌នាថាជាឃាតកម្មដ៏សាហាវបំផុតមួយប្រចាំសតវត្សរ៍។

នៅពេលការសម្លាប់រង្គាលចាប់ផ្តើមក្នុងខែតុលាឆ្នាំ១៩៦៥ មន្រ្តីអង់គ្លេសបានអំពាវនាវឲ្យ PKI និងអង្គការកុម្មុយនិស្តទាំងអស់ ត្រូវតែកម្ចាត់។ ពួកគេបានព្រមានថា ប្រទេសជាតិនឹងស្ថិតក្នុងគ្រោះថ្នាក់ប្រសិនបើមេដឹកនាំកុម្មុយនិស្តមានចំនួនច្រើន ហើយឋានៈនិងឯកសាររបស់ពួកគេត្រូវបានអនុញ្ញាតឲ្យទទួលបាន ដោយគ្មានទោសទណ្ឌ។
ចក្រភពអង់គ្លេសបានចាប់ផ្តើមការឃោសនារបស់ខ្លួនប្រឆាំងនឹងប្រទេសឥណ្ឌូណេស៊ី ដើម្បីឆ្លើយតបទៅនឹងអរិភាពរបស់ប្រធានាធិបតី Sukarno ចំពោះការបង្កើតអតីតអាណានិគមរបស់ខ្លួន ចូលទៅក្នុងសហព័ន្ធម៉ាឡេដែលចាប់ពីឆ្នាំ ១៩៦៣ បានបណ្តាលឲ្យមានជម្លោះនិងការលុកលុយប្រដាប់អាវុធឆ្លងដែនដោយកងទ័ពឥណ្ឌូណេស៊ី។
នៅឆ្នាំ១៩៦៥ អ្នកឃោសនាពិសេសមកពីនាយកដ្ឋានស្រាវជ្រាវព័ត៌មានរបស់ការិយាល័យការបរទេស (IRD) ត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរី ដើម្បីផលិតការឃោសនាខ្មៅងងឹត ដើម្បីបំផ្លាញរបបរបស់លោក Sukarno។ PKI គឺជាអ្នកគាំទ្រដ៏រឹងមាំទាំងប្រធានាធិបតីនិងចលនាតស៊ូ។

ក្រុមតូចមួយ បានបង្កើតព្រឹត្តិប័ត្រព័ត៌មាន ដែលត្រូវបានផលិតដោយជនជាតិឥណ្ឌូណេស៊ីហើយកំណត់គោលដៅទៅលើបុគ្គលដែលមានឥទ្ធិពលនិងលេចធ្លោរួមទាំងកងទ័ពផងដែរ។ ពួកគេក៏បានផ្គត់ផ្គង់ដល់ស្ថានីយ៍វិទ្យុមួយផងដែរ ដែលចាក់ផ្សាយក្នុងប្រទេសឥណ្ឌូណេស៊ី។
នៅពាក់កណ្តាលឆ្នាំ១៩៦៥ ប្រតិបត្តិការនេះបានដំណើរការយ៉ាងពេញទំហឹង ប៉ុន្តែការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយមន្រ្តីកងទ័ពឆ្វេងនិយមនិងដោយភ្នាក់ងារ PKI ដែលកាលនោះឧត្តមសេនីយ៍ចំនួន ៧ រូបត្រូវបានគេធ្វើឃាត គឺបានផ្តល់ឱកាសឲ្យមានផលប៉ះពាល់យ៉ាងពិតប្រាកដទៅលើព្រឹត្តិការណ៍នានា។
រដ្ឋប្រហារត្រូវបានកម្ទេចយ៉ាងឆាប់រហ័សដោយប្រធានាធិបតីនាពេលអនាគតរបស់ប្រទេសឥណ្ឌូណេស៊ីលោក Suharto ដែលបន្ទាប់មកបានកំណត់អំពីការដណ្តើមអំណាចបន្តិចម្តងៗ ពីលោក Sukarno និងការលុបបំបាត់ PKI។

អ្នកឃោសនាបានអំពាវនាវឲ្យ PKI និងអ្វីៗដែលវាតំណាងឲ្យពួកគេ ត្រូវតែកម្ចាត់ចោលគ្រប់ពេល ហើយផ្តល់ដំបូន្មានដល់អ្នកអានរបស់ខ្លួនថា “ការពន្យាពេលនិងវិធានការពាក់កណ្តាលបេះដូង អាចនាំទៅដល់ការបំផ្លិចបំផ្លាញចុងក្រោយនិងពេញលេញរបស់យើង”។
អាចមានការសង្ស័យតិចតួចដែលថា អ្នកការទូតអង់គ្លេសបានដឹងអំពីអ្វីដែលកំពុងកើតឡើង។ GCHQ មិនត្រឹមតែអាចស្ទាក់ចាប់និងអានរាល់ការទំនាក់ទំនងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែស្ថានីយ៍ត្រួតពិនិត្យ Chai Keng របស់ខ្លួននៅសិង្ហបុរី ក៏បានជួយឲ្យអង់គ្លេសអាចតាមដានការវិវត្តនៃអង្គភាពកងទ័ព ដែលពាក់ព័ន្ធនឹងការបង្ក្រាប PKI ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ ឯកសារសម្ងាត់របស់ FBI បង្ហាញពីទំនាក់ទំនងរបស់អារ៉ាប៊ីសាអ៊ូឌីត ទៅនឹងការវាយប្រហារ ថ្ងៃ១១ កញ្ញា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ