Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយដកចេញពីកិច្ចប្រជុំកំពូល អាស៊ាន មេយោធា មីយ៉ាន់ម៉ា ដោះលែងអ្នកទោសដែលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ

បានផុស

នៅ

ប្រមុខយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសមីយ៉ាន់ម៉ានឹងដោះលែងមនុស្សជាង ៥,០០០ នាក់ដែលជាប់ពន្ធនាគារ ដោយសារការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Min Aung Hlaing បាននិយាយថា អ្នកទោសសរុបចំនួន ៥,៦៣៦ នាក់នឹងត្រូវបានដោះលែងដើម្បីប្រារព្ធពិធីបុណ្យ Thadingyut នៅចុងខែតុលានេះ ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីលោកត្រូវបានគេដកចេញពីកិច្ចប្រជុំកំពូលអាស៊ាន ជុំវិញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់វិបត្តិបង្ហូរឈាម ។

បើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកបានឲ្យដឹងថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារដោយមានជនស៊ីវិលជាង ១,១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយបង្ហូរឈាម និងចាប់ខ្លួនជាង ៨,០០០ នាក់ ។

ទន្ទឹមនោះ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា បច្ចុប្បន្ននេះមនុស្សជាង ៧,៣០០ នាក់កំពុងស្ថិតនៅក្រៅពន្ធនាគារទូទាំងប្រទេស ។

ស្របពេលជាមួយគ្នានេះ ប្រមុខយោធារូបនេះមិនបានផ្តល់ព័ត៌មានលម្អិតថាតើ អ្នកណានឹងត្រូវបញ្ចូលក្នុងបញ្ជីដោះលែងនោះទេ ហើយអាជ្ញាធរពន្ធនាគារក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ AFP ផងដែរ ។

គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរមីយ៉ាន់ម៉ាក៏បានដោះលែងអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ២,០០០ នាក់ពីពន្ធនាគារទូទាំងប្រទេសកាលពីខែកក្កដា រួមទាំងអ្នកសារព័ត៌មានដែលរិះគន់រដ្ឋាភិបាលយោធាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ទីបំផុត អាស៊ាន សម្រេចដកមេដឹកនាំ មីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម