Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir

បានផុស

នៅ

អ្នកជំនាញផ្នែកវីរុស លោកវេជ្ជបណ្ឌិត Yong Poovorawan បានបញ្ជាក់នៅថ្ងៃចន្ទទី១៨ខែតុលានេះថា ថ្នាំប្រឆាំងមេរោគថ្មីឈ្មោះ Molnupiravir អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់បាន ក្នុងរយៈពេល៥ថ្ងៃនៃការវិវត្ត មេរោគកូវីដ-១៩។

នៅក្នុងការបង្ហោះ Facebook អ្នកជំនាញមកពីសាកលវិទ្យាល័យ ជូឡាឡុងកន រូបនេះបាននិយាយថា ថ្នាំនេះក៏អាចការពារការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ព្រោះវាផ្តល់នូវការការពារបន្ទាប់ពីលេបបាន ៥ថ្ងៃ។

លោកបានបន្ថែមថា ថ្លៃថ្នាំគួរតែធ្លាក់ចុះ នៅពេលក្រុមហ៊ុនឥណ្ឌាទាំង៥ ទទួលបានសិទ្ធិចាប់ផ្តើមផលិត។

Merck Covid pill: Asian countries are rushing to buy molnupiravir but poor  countries could miss out - CNN

នៅពេលថ្នាំដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្ស Merck អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនោះ កូវីដ-១៩នឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា។ នេះបើតាមការអះអាងពីលោកវេជ្ជបណ្ឌិត Yong។ 

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ កំពុងចរចាអំពីការទិញថ្នាំ Molnupiravir និងថ្នាំដទៃទៀត សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈរដ្ឋបាលចំណីអាហារនិងឱសថថៃ គ្រោងចុះបញ្ជីនៅចុងខែនេះឬដើមខែវិច្ឆិកា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ហេតុអ្វី អាស៊ី-ប៉ាស៊ីហ្វិក ប្រញាប់ប្រញាល់បញ្ជាទិញថ្នាំ Molnupiravir ម៉្លេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម