ព័ត៌មានអន្ដរជាតិ
ចិន សម្រេចបានវ៉ាក់សាំងមួយទៀតការពារស្ត្រី ហើយមានគុណភាពខ្ពស់ និងតម្លៃទាប
វ៉ាក់សាំងប្រឆាំងមេរោគ HPV ដែលផលិតដោយខ្លួនឯងដំបូងបង្អស់របស់ចិនឈ្មោះ Cecolin ទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោក (WHO) ។

យោងតាមសាកលវិទ្យាល័យ Xiamen បានឲ្យដឹងថា WHO បានផ្ដល់នូវការយល់ព្រមលើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ហើយទីភ្នាក់ងារលទ្ធកម្មរបស់អង្គការសហប្រជាជាតិ (UN) អាចទទួលវ៉ាក់សាំងនេះបាន ។
អភិវឌ្ឍន៍រួមគ្នាដោយសាកលវិទ្យាល័យ Xiamen និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Xiamen Innovax Biotech Co., Ltd. វ៉ាក់សាំង Cecolin ធ្វើឲ្យចិនក្លាយជាប្រទេសទីបីនៅលើពិភពលោក ដែលសម្រេចបាននូវការផ្គត់ផ្គង់វ៉ាក់សាំងការពារមហារីកមាត់ស្បូន បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ។

លោក Zhang Jun ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Xiamen និងជាសមាជិកឈានមុខគេម្នាក់នៃក្រុមស្រាវជ្រាវវ៉ាក់សាំង បាននិយាយថា ដោយមានគុណភាពខ្ពស់ និងតម្លៃទាប វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីទូទាំងពិភពលោក ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីទទួលបានការយល់ព្រមពី WHO ។
បច្ចុប្បន្ននេះកន្លែងមួយចំនួននៅក្នុងខេត្ត Fujian ខេត្ត Jiangxi ខេត្ត Sichuan និងខេត្ត Shandong របស់ប្រទេសចិនបានបញ្ចូលវ៉ាក់សាំង HPV ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ឬអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ក្មេងស្រីអាយុពី ៩ ទៅ ១៤ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ រថភ្លើងល្បឿនលឿនរត់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវដែក ចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍