ព័ត៌មានអន្ដរជាតិ
ចិន ព្រមានផ្ទុះ “ជំងឺរាតត្បាតភ្លោះ” នៅរដូវរងានេះ
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានព្រមានអំពី “ជំងឺរាតត្បាតភ្លោះ” ដែលអាចកើតមាននៅរដូវរងានេះ។ ពួកគេបានសង្កត់ធ្ងន់លើគ្រុនផ្តាសាយ ខណៈករណីជំងឺនេះនៅខេត្តភាគខាងត្បូង បានកើនឡើងចាប់តាំងពីខែកញ្ញាមក ស្របពេលរដូវផ្តាសាយជិតមកដល់ និងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩នាំចូលពីបរទេស។

រដូវស្លឹកឈើជ្រុះនិងរដូវរងា គឺជារដូវទាំងពីរដែលមានអត្រាឆ្លងមេរោគផ្លូវដង្ហើមខ្ពស់ ដូចជាគ្រុនផ្តាសាយជាដើម។ គណៈកម្មការសុខភាពបានចេញសេចក្តីជូនដំណឹងមួយកាលពីចុងសប្តាហ៍ ដើម្បីពង្រឹងវិធានការបង្ការនិងគ្រប់គ្រងជំងឺផ្តាសាយ ក្នុងរដូវផ្តាសាយ ហើយគួបផ្សំជាមួយនឹងហានិភ័យនៃការនាំចូលករណីវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មីៗ។
យោងតាមអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ករណីគ្រុនផ្តាសាយនៅខេត្តភាគខាងត្បូងនិងភាគខាងជើងចាប់តាំងពីខែមីនាមក គឺមានកម្រិតខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយនៅខេត្តភាគខាងត្បូង មានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីខែកញ្ញាមក។

បច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោក នៅតែស្ថិតក្នុងកម្រិតខ្ពស់ហើយហានិភ័យនៃករណីនាំចូល នៅតែបន្តកើតមានឡើង។ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្លូវដង្ហើមដូចជាផ្តាសាយ អាចបូកបញ្ចូលគ្នាហើយនាំមកនូវ “ជំងឺរាតត្បាតភ្លោះ” ដែលអាចកើតមានក្នុងអំឡុងរដូវរងាខាងមុខនេះ និងនិទាឃរដូវក្រោយ។
វិធានការជាបន្តបន្ទាប់ដែលត្រូវអនុវត្តក្នុងរដូវរងាខាងមុខនេះរួមមាន ពង្រឹងការត្រួតពិនិត្យនិងយន្តការព្រមានជាមុន, ចាក់ថ្នាំបង្ការដល់ក្រុមសំខាន់ៗ, លើកកម្ពស់ការការពារពហុជំងឺ, ការធ្វើឲ្យមានស្តង់ដារលើការព្យាបាលជំងឺរាតត្បាត និងផ្សព្វផ្សាយឲ្យទូលំទូលាយ។

ទោះបីជាអត្រានៃជំងឺផ្តាសាយ នៅតែមានកម្រិតទាបក្នុងរដូវផ្តាសាយចុងក្រោយក៏ដោយ ក៏ករណីជំងឺនេះនៅតែកើតមានឡើង នៅតាមសាលារៀន ស្ថាប័នថែទាំកុមារនិងកន្លែងផ្សេងទៀត។
អាជ្ញាធរសុខាភិបាលបានជំរុញឲ្យស្ថាប័នសំខាន់ៗដូចជា ស្ថាប័នថែទាំកុមារ សាលារៀននិងមណ្ឌលថែទាំត្រូវបំពេញការទទួលខុសត្រូវរបស់ខ្លួន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីរកឲ្យឃើញ រាយការណ៍និងដោះស្រាយករណីជាចង្កោមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ ពិតទេ វីរុសបំប្លែងខ្លួនក្លាយពូជពី Delta កំពុងជំរុញឲ្យករណីឆ្លងនៅ អង់គ្លេស ហក់ឡើងយ៉ាងគំហុក?

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក