Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​ Valneva​ បង្កើត​អង់​ទីគ័រ​​ដល់​​​៩៥%​ ខ្លាំង​ជាង ​AstraZeneca ទៀត

បានផុស

នៅ

វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដែល​ចក្រភព​អង់គ្លេស​បាន​លុប​ចោល​ការ​បញ្ជា​ទិញ​១០០​លាន​ដូស​កាល​ពី​ខែ​មុន​​ដំណើរ​ការ​ល្អ​ណាស់​​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ នេះ​បើ​យោង​តាម​លទ្ធល​ធ្វើ​ការ​សាក​ល្បង​ដំណាក់​កាល​ទី​៣។

លទ្ធផល​តេស្ត​ឈាម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​មាន​កម្រិត​អង់ទីគ័រ​ខ្ពស់​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

វា​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​វ៉ាក់សាំង AstraZeneca ​ដែល​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​ពី​ម្នាក់​ទៅ​ម្នាក់។ ក្រុម​ហ៊ុន Valneva កំពុង​ស្នើ​សុំ​ការ​អនុម័ត​​​​សម្រាប់​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​ដែល​ផលិត​នៅ​ប្រទេ​ស្កុតឡែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជាប្រភេទ​វ៉ាក់សាំង​ការពារ​មេ​រោគ​ទាំង​មូល​ដែល​អសកម្ម​​ពោល​គឺ​មាន​ន័យ​ថា វាផ្ទុក​វីរុស​កូរ៉ូណា​ដែល​បាន​ស្លាប់​មិន​អាច​បង្ក​ជា​ជំងឺ​ឡើង​វិញ​បាន។ ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​វ៉ាក់សាំង​ផ្តាសាយ និង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​។

ក្រុម​ហ៊ុន​ឱសថ​បារាំង Valneva បាន​និយាយ​ថា អត្រា​បង្កើត​អង់ទីគ័រ​ខ្ពស់​ជាង​​៩៥​% ហើយ​រក្សា​មិន​បណ្តាល​ឲ្យ​ឈឺ​ធ្ងន់​ ព្រម​ទាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​​បំប្លែង​ខ្លួន​កាច​សាហាវដូច​ជា Delta​ ជា​ដើម។

សាស្ត្រាចារ្យ​ Adam Finn ដែល​ដឹក​នាំ​ការ​ធ្វើ​សាក​ល្បង​មក​ពី​សាកល​វិទ្យាល័យ Bristol បាន​ឲ្យ​ដឹង​ថា លទ្ធផល​ទាំង​នេះ​ពិត​ជា​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​លើក​ទឹក​ចិត្ត​យ៉ាងខ្លាំង​។

លោក​ថា ៖«លទ្ធផល​ទាំង​នេះ​បាន​បង្ហាញ​ថា វា​ជា​បេក្ខភាព​វ៉ាក់សាំង​ដែល​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​កម្ចាត់​ជំងឺ​កូវីដ-១៩»។

ក្រុម​ហ៊ុន Valneva សង្ឃឹមថា ​​ជា​ដំបូង​នឹង​ទទួល​បាន​ការ​អនុម័ត​សម្រាប់​វ៉ាក់សាំង​ដល់​មនុស្ស​អាយុ​១៨ និង​៥៥​ឆ្នាំ​ដែល​នេះ​ជា​ចន្លោះ​​អាយុ​​ត្រូវ​បាន​ធ្វើ​ការ​សាក​ល្បង។

ក្រុម​ហ៊ុន​បាន​និយាយ​ថា​ ខ្លួន​បាន​ចាប់ផ្តើម​ដំណើរ​ការ​ដើម្បី​សុំ​ការ​​អនុម័ត​វ៉ាក់សាំង​ជា​មួយ​អាជ្ញាធរ​សុខភាព​របស់​ចក្រភព​អង់គ្លេស និង​ត្រៀម​ដាក់​ស្នើ​ទៅ​​ទី​ភ្នាក់​ងារ​ឱសថ​អឺរ៉ុប​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

កីឡា១២ នាទីutes មុន

រសៀលនេះ នារីកម្ពុជា សម្លឹង​ឱកាស​បង្កើត​កំណត់​ត្រា​ទី២ ប៉ះ ទីម័រ​ខាង​កើត

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងរ៉ែ ដាក់​លក្ខខណ្ឌ​​ឲ្យ​ផ្តល់តំណែង​ស្រ្តី​ខ្មែរ​​យ៉ាង​​តិច ១ រូប កាន់តួនាទី​​អនុប្រធាន​ រាល់​អ្នកអនុវត្ត​គម្រោង​ថាមពលព្រះអាទិត្យ

សេដ្ឋកិច្ច២៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

សន្តិសុខសង្គម៣៦ នាទីutes មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម