ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមាន មួយទសវត្សរ៍ទៀត អាមេរិក នឹងចាញ់ ចិន ក្នុងសង្គ្រាមត្រជាក់ថ្មី (មានវីដេអូ)
ក្រុមអ្នកជំនាញបានព្រមានថា សហរដ្ឋអាមេរិក នឹងចាញ់ការប្រកួតប្រជែងសព្វាវុធសង្គ្រាមត្រជាក់ថ្មីជាមួយប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ លុះត្រាតែប្រទេសនេះមានជំហរតឹងរ៉ឹងជាងនេះប្រឆាំងទីក្រុងប៉េកាំង។

លោក Mike Gallagher សមាជិកនៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ បានស្តីបន្ទោសរដ្ឋបាលលោក Biden ហើយបាននិយាយថា អាមេរិកត្រូវគិតគូរឡើងវិញ នូវទំនាក់ទំនងរបស់ខ្លួនជាមួយចិន បន្ទាប់ពីប្រភពសន្តិសុខបានរាយការណ៍ថា ទីក្រុងប៉េកាំងបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ទីអវកាសកាលពីខែសីហា។
លោក Gallagher និយាយថា “ប្រសិនបើយើងប្រកាន់ខ្ជាប់នូវដំណើរការបច្ចុប្បន្នរបស់យើង យើងនឹងចាញ់សង្គ្រាមត្រជាក់ថ្មីជាមួយចិន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ”។

ឥឡូវនេះ កងទ័ពរំដោះប្រជាជន មានសមត្ថភាពគួរឲ្យជឿជាក់កាន់តែខ្លាំងឡើង ដើម្បីធ្វើឲ្យអន្តរាយដល់ប្រព័ន្ធការពារមីស៊ីលរបស់យើង និងគំរាមកំហែងដល់មាតុភូមិអាមេរិកដោយមានទាំងការវាយប្រហារធម្មតានិងអាវុធនុយក្លេអ៊ែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធការគំរាមកំហែងនៃការបាញ់បង្ហោះនេះ ដោយអះអាងថា វាគ្រាន់តែជាការសាកល្បងធម្មតា នៃយានអវកាសស៊ីវិលថ្មីប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា ការបាញ់បង្ហោះនេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការកាត់បន្ថយការចំណាយលើយានអវកាស ហើយអាចផ្តល់នូវមធ្យោបាយងាយស្រួលនិងមានតម្លៃសមរម្យ ដើម្បីធ្វើដំណើរទៅមក សម្រាប់ការប្រើប្រាស់លំហអាកាសប្រកបដោយសន្តិភាពរបស់មនុស្សជាតិ។
ប្រទេសចិននឹងធ្វើការរួមគ្នាជាមួយប្រទេសដទៃទៀតនៅលើពិភពលោក សម្រាប់ការប្រើប្រាស់លំហដោយសន្តិភាពនិងផលប្រយោជន៍របស់មនុស្សជាតិ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង អាចចាប់ចារកម្ម អាមេរិក មិននឹកស្មានដល់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង