ព័ត៌មានអន្ដរជាតិ
អង់គ្លេសក្លាយជាប្រទេសដំបូងគេក្នុងលោកដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដជាទូទៅ
ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុញ្ញាឲ្យវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer/BioNTech ប្រើប្រាស់ជាទូទៅ។
និយតករអង់គ្លេសហៅកាត់ថា MHRA បាននិយាយថា វ៉ាក់សាំងដែលផ្តល់ការការពាររហូតដល់៩៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩នេះគឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

ការចាក់ថ្នាំបង្ការអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខសម្រាប់មនុស្សនៅក្នុងក្រុមដែលមានអាទិភាពខ្ពស់។
ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងចំនួន៤០លានដូសរួចទៅហើយដែលវាគ្រប់គ្រាន់ក្នុងការចាក់ដល់មនុស្សចំនួន២០លាននាក់។ មនុស្សម្នាក់ៗនឹងត្រូវចាក់វ៉ាក់សាំងចំនួន២ដូស។

អ្នកជំនាញនិយាយថា ទោះបីជាការចាក់វ៉ាក់សាំងអាចចាប់ផ្តើមក៏ដោយ ប៉ុន្តែមនុស្សនៅតែត្រូវការការប្រុងប្រយ័ត្ននិងអនុវត្តតាមច្បាប់វីរុសកូរ៉ូណាដើម្បីបញ្ឈប់ការឆ្លងរាលដាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វ៉ាក់សាំងកូវីដ ឈានមុខទាំង ៥ លើពិភពលោក បង្ហាញពីប្រសិទ្ធិភាពខ្ពស់
ចុចអាន៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ