Connect with us

ព័ត៌មានអន្ដរជាតិ

ទឹក​ជំនន់​វាយ​ប្រហារ​ កូន​កម្លោះ​ក្រមុំ​ឥណ្ឌា​ជិះ​ឆ្នាំង​ទៅ​កន្លែង​រៀប​​ការ

បានផុស

នៅ

កូន​កម្លោះ​ក្រមុំ​ឥណ្ឌា​មួយ​គូ​បាន​ទៅ​ដល់​កន្លែង​រៀប​មង្គល​ការ​របស់​ពួក​គេ​ខុស​ពី​ធម្មតាដោយ​នាំ​គ្នា​ជិះ​ឆ្នាំង​​ បន្ទាប់​ពី​មាន​ភ្លៀង​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់​វាយ​ប្រហារ​លិច​​ភូមិ​ឋាន​របស់​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​មួយ​ត្រូវ​បាន​គេ​ផុស និង​ចែក​រំលែក​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គមបាន​បង្ហាញ​កូន​កម្លោះ​ក្រមុំ​ឥណ្ឌា​អង្គុយ​ជា​មួយ​គ្នា​ក្នុង​ឆ្នាំង​ធំ​មួយ និង​មាន​បុរស​ពីរ​នាក់តាមចាប់​អូស​ ហើយ​មាន​អ្នក​ថត​រូប​ម្នាក់​នៅ​តាម​ផ្លូវ​ដែល​លិច​ទឹក។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក PTI ថា ដោយ​សារ​ភ្លៀង​ខ្លាំង និង​បង្ក​ជា​ជំនន់យ៉ាង​ឆាប់​រហ័ស​ កូន​កម្លោះ​ក្រមុំ​មួយ​គូ​នេះ​​គ្មាន​ជម្រើស​ក្នុង​ការ​ធ្វើ​ដំណើរ​បាន ដូច្នេះ​ពួក​គេ​បាន​ទៅ​ខ្ចី​ឆ្នាំង​ដ៏​ធំ​មួយ​ពី​ព្រះ​វិហារ​មួយ​​​ដើម្បី​ក្លាយ​ជា​ជម្រើស​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​​បាន​ភ្លាម​ៗតាម​ពេល​វេលា។

ទឹក​ជំនន់​លិច​ភូមិ​ឋាន​នោះ​មិន​បាន​រំខាង​ដល់​មង្គល​ការ​របស់​ពួក​គេ​ដែល​ជា​ថ្ងៃ​ពិសេស​ឡើយ​ពោល​គឺ​ពួក​គេ​បាន​ប្រារព្ធ​រហូត​ដល់​ចប់។ ទឹក​ជំនន់​នៅ​ប្រទេស​ឥណ្ឌា​ចុង​ក្រោយ​នេះ​បាន​សម្លាប់​មនុស្ស​ហោច​ណាស់​២៧​នាក់។

កូន​កម្លោះ និង​កូន​ក្រមុំ​​បាន​ជិះ​ឆ្នាំង​​​ទៅ

ក្រោយ​មក​វីដេអូ​បាន​បង្ហាញ​ថា កូន​កម្លោះ និង​កូន​ក្រមុំ​​បាន​ជិះ​ឆ្នាំង​​​ទៅ​ដល់ព្រះ​វិហារ​មួយ​ដែល​ទួល និង​លិច​ទឹក​ផ្នែក​ខ្លះ ហើយ​ពួក​គេ​ក៏​បាន​រៀប​ចំ​មង្គល​ការ​តាម​ប្រពៃណី​សាសនា​ហិណ្ឌូ។

កូន​ក្រមុំ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Asianet ថា ៖«វា​បានប្រែ​ប្រួល​ពិធី​មង្គលទៅ​តាម​អ្វី​ដែល​យើង​មិន​ធ្លាប់​គិត​ស្រមៃ​សោះ»។

យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក​បង្ហាញថា កូន​កម្លោះ​ឈ្មោះ Akash និង​កូន​ក្រមុំ​ឈ្មោះ Aishwarya ជា​បុគ្គលិក​ពេទ្យ​ដូច​គ្នា​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទី​ក្រុង Chengannur៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៨ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៨ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម