Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាស ឈប់ចាក់វ៉ាក់សាំង Sinovac

បានផុស

នៅ

ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនិយាយថា ប្រទេសថៃ នឹងឈប់ប្រើវ៉ាក់សាំងកូវីដ Sinovac នៅពេលការផ្គត់ផ្គង់បច្ចុប្បន្ន អស់នៅចុងខែនេះ។

វ៉ាក់សាំង Sinovac

លោកវេជ្ជបណ្ឌិត Opas Karnkawinpong និយាយថា កម្មវិធីរបស់រដ្ឋាភិបាល នឹងប្តូរទៅចាក់វ៉ាក់សាំង AstraZeneca ជាដូសទី១ និង Pfizer ជាដូសទី២វិញ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ចាប់តាំងពីខែកុម្ភៈមក វ៉ាក់សាំង Sinovac របស់ប្រទេសចិនជាង ៣១.៥ លានដូស ត្រូវបានចាក់ជាដំបូងជូនបុគ្គលិកថែទាំសុខភាពនិងក្រុមដែលមានហានិភ័យខ្ពស់ ក៏ដូចជាប្រជាជននៅ ភូកេត ផងដែរ។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ថៃ

បន្ទាប់មក ក្រសួងសុខាភិបាលសាធារណៈ បានផ្លាស់ប្តូរទៅប្រើវ៉ាក់សាំង Sinovac ជាដូសដំបូងនិងវ៉ាក់សាំង AstraZeneca ជាដូសទី២វិញ។

ថៃ គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តវិធីសាស្រ្តចាក់វ៉ាក់សាំងលាយគ្នា ខណៈមន្ត្រីបានលើកឡើង អំពីប្រសិទ្ធភាពដ៏ល្អរបស់វិធីសាស្រ្តនេះ។

វ៉ាក់សាំង  AstraZeneca

យោងតាមរបាយការណ៍របស់បាងកកប៉ុស្តិ៍បានបង្ហាញថា ចាប់ពីឆ្នាំក្រោយទៅ ប្រទេសថៃនឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១២០លានដូស រួមទាំងប្រភេទ AstraZeneca ដែលផលិតក្នុងស្រុកចំនួន៦០លានដូសផងដែរ។

ក្រសួងសុខាភិបាលអះអាងថា ប្រទេសនេះនឹងទិញតែវ៉ាក់សាំងណា ដែលមានប្រសិទ្ធិភាពច្បាស់លាស់ចំពោះវីរុសបំប្លែងខ្លួនថ្មីៗប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ អ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ នឹងជួបប្រទះផលរំខានទាំងនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម