ព័ត៌មានអន្ដរជាតិ
ទីបំផុត មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ រាប់ពាន់នាក់ ក្រោយរងសម្ពាធពី អាស៊ាន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់ ពីពន្ធនាគារ Insein ដោយក្នុងនោះ រួមមានទាំងអ្នកនាំពាក្យគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី និងតារាកំប្លែងដ៏ល្បីឈ្មោះ Zarganar ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/000_9pw8jv-1024x577.jpg)
ប៉ុន្មាននាទីបន្ទាប់ពីសុន្ទរកថារបស់មេដឹកនាំយោធាលោក Min Aung Hlaing កាលពីថ្ងៃចន្ទទី១៨ខែតុលា, ទូរទស្សន៍រដ្ឋបានប្រកាសថា មនុស្សជាង ៥,៦០០ នាក់ដែលត្រូវបានចាប់ខ្លួនឬតាមចាប់ដោយសារតួនាទីរបស់ពួកគេនៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារ នឹងត្រូវបានដោះលែងដោយការលើកលែងទោសផ្អែកលើហេតុផលមនុស្សធម៌។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/2021-10-19T030235Z_1_XF8_RTRLXPP_2_LYNXPACKAGER.jpg)
ទោះបីជាយ៉ាងណាក៏ដោយ ការដោះលែងនេះ ត្រូវបានសកម្មជនខ្លះពណ៌នាថា ជាល្បិចកលរបស់យោធា ដែលកំពុងព្យាយាមកសាងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ខ្លួនឡើងវិញ បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ អាស៊ាន បានចាត់វិធានការដ៏កម្រ ដោយមិនរាប់បញ្ចូលមេដឹកនាំយោធាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/4656a1561bd75f756efc84d3fb19c835.jpg)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews នៅលើបណ្តាញសង្គម Twitter បានស្វាគមន៍ចំពោះការដោះលែងនេះ ប៉ុន្តែនិយាយថា វាជារឿងហួសចិត្តដែលពួកគេត្រូវបានឃុំខ្លួននៅកន្លែងដំបូង។ យោធាកំពុងដោះលែងអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា មិនមែនដោយចិត្តស្មោះនោះទេ ប៉ុន្តែដោយសារតែសម្ពាធ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/211019-myanmar-mb-0713.jpg)
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជាច្រើនដងមកហើយ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ក្រោយដកចេញពីកិច្ចប្រជុំកំពូល អាស៊ាន មេយោធា មីយ៉ាន់ម៉ា ដោះលែងអ្នកទោសដែលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច