ព័ត៌មានអន្ដរជាតិ
លើលោក នៅសល់ប្រទេសតែ ២ ប៉ុណ្ណោះ មិនទាន់ចាក់វ៉ាក់សាំងកូវីដ
កាលពីថ្ងៃចន្ទទី១៨ខែតុលា ប៊ូរុនឌី គឺជាប្រទេសចុងក្រោយដែល បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយទុកឲ្យប្រទេសនៅសល់តែ ២ ប៉ុណ្ណោះ ដែលមិនទាន់ចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺរាតត្បាតនេះ។

ប្រទេសចំនួនពីរចុងក្រោយ ដែលមិនទាន់ចាក់វ៉ាក់សាំងគឺ កូរ៉េខាងជើង ស្ថិតនៅទ្វីបអាស៊ី និង អេរីត្រេ ស្ថិតនៅតំបន់ស្នែងអាហ្រ្វិក។
ប៊ូរុនឌី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់ខ្លួន នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ប៊ូយ៉ាំប៊ូរ៉ា ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសន្តិសុខ ស្ថិតក្នុងចំណោមអ្នកចាក់ដំបូង។

ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកសុខាភិបាលបាននិយាយថា មានមនុស្សជាង ១២ នាក់ប៉ុណ្ណោះ បានទទួលថ្នាំបង្ការនៅពេលរសៀល។
រដ្ឋាភិបាលមុនរបស់ប្រទេសនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Pierre Nkurunziza ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ចំពោះការមើលស្រាលជំងឺរាតត្បាតនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ