ព័ត៌មានអន្ដរជាតិ
ចិន ចោទ អាមេរិក ថា ឧប្បត្តិហេតុនាវាមុជទឹកនុយក្លេអ៊ែរនៅ សមុទ្រចិនខាងត្បូង ជានយោបាយរបស់ ទីក្រុងវ៉ាស៊ីនតោន
ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនាពេលថ្មីៗនេះ ជាមួយនាវាមុជទឹកនុយក្លេអ៊ែរអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយទាមទារឲ្យសហរដ្ឋអាមេរិកផ្តល់ព័ត៌មានលម្អិតអំពីគ្រោះថ្នាក់នេះក្នុងពេលឆាប់ៗនេះ ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Tan Kefei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងនាមជាភាគីទទួលខុសត្រូវ អាមេរិកត្រូវមានទំនួលខុសត្រូវ និងកាតព្វកិច្ចលម្អិតអំពីកាលៈទេសៈនៃឧប្បត្តិហេតុនេះ” ។
លោក Tan បានកត់សម្គាល់បន្ថែមទៀតថា ឧបទ្ទវហេតុនេះ គឺជាលទ្ធផលផ្ទាល់នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ បន្ទាប់ពីបានបញ្ជូននាវាយោធា និងយន្តហោះជាបន្តបន្ទាប់ ដើម្បីសម្ញែងសាច់ដុំរបស់ពួកគេ និងបង្កបញ្ហា ក្នុងនាមសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ។

យោងតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា សកម្មភាពទាំងនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់ ព្រមទាំងបង្កើនភាពតានតឹងក្នុងតំបន់ជាដើម ។
ទន្ទឹមនោះ លោក Tan បានទទូចឲ្យអាមេរិកបញ្ឈប់ការឈ្លបយកការណ៍នៅជិតព្រំដែនប្រទេសចិន និងប្រាប់លំអិតអំពីឧប្បត្តិហេតុនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកម្ចាត់កង្វល់របស់ប្រទេសនៅក្នុងតំបន់ ។

គួរបញ្ជាក់ថា នៅថ្ងៃទី ៧ ខែតុលា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Connecticut កងទ័ពជើងទឹកអាមេរិក ដែលធ្វើដំណើរឆ្ពោះទៅកោះហ្គាំបានបុកវត្ថុមួយ ខណៈកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងត្បូង ហើយទីក្រុងប៉េកាំងបានរិះគន់ក្រុងវ៉ាស៊ីនតោនទាក់ទងនឹងបញ្ហានេះថាជា “វិធីសាស្រ្តគ្មានទំនួលខុសត្រូវ និងអាថ៍កំបាំង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ នាវាមុជទឹកអាមេរិក ជួបហេតុការណ៍ភ្ញាក់ផ្អើល នៅសមុទ្រចិនខាងត្បូង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ