ព័ត៌មានអន្ដរជាតិ
ថៃ កំពុងរកពិធីកម្ចាត់ក្រុម Hacker ចូលលួចលុយក្នុងកុងធនាគារ អតិថិជនរាប់ម៉ឺននាក់
ប៉ូលិសថៃកំពុងពិភាក្សាអំពីភាពតានតឹងលើសមាគមធនាគារថៃ ដោយឲ្យបង្កើតដំណោះស្រាយចំពោះបញ្ហាការលួចចូលគណនីធនាគារ ដើម្បីជញ្ជក់យកលុយអតិថិជន ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅការិយាល័យអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ឯក Damrongsak Kittipraphat អគ្គស្នងការរងនគរបាលជាតិ បានជួបពិភាក្សាជាមួយតំណាងសមាគមធនាគារថៃ រួមនឹងធនាគារជាតិថៃ ការិយាល័យគណៈកម្មការអាជីវកម្មទូរទស្សន៍ និងទូរគមនាគមន៍ជាតិ និងគណៈកម្មការប្រឆាំងការលាងលុយកខ្វក់ (AMLO) ដើម្បីរៀបចំដំណោះស្រាយចំពោះបញ្ហា ការលួចចូលប្រតិបត្តិការគណនីធនាគារ (Hacked Account) ក្នុងករណីមានការលួចដកប្រាក់ពីគណនីធនាគារ កាតក្រេឌីដ ឬ គណនីឌឺបីត (Credit card or Debit account) របស់អតិថិជនខុសប្រក្រតីជាច្រើន ។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ឯក Damrongsak បានឲ្យដឹងនៅមុនកិច្ចពិភាក្សានោះថា រហូតមកដល់ពេលនេះ មានអ្នករងគ្រោះរាប់ម៉ឺននាក់ត្រូវបានគេលួចចូលទៅក្នុងគណនី (Hacked account) របស់ពួកគេ ដែលអ្នកខ្លះបានមកដាក់ពាក្យបណ្តឹងជាបណ្តើរៗរួចហើយមកកាន់ស្ថានីយ៍ប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងមជ្ឈមណ្ឌលបង្រ្កាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។
លោកសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋណារងផលប៉ះពាល់ពីការលួចចូលគណនី (Hacked account) ពួកគេអាចដាក់ពាក្យបណ្តឹងនៅស្ថានីយ៍ប៉ូលិសទូទាំងប្រទេស នោះវានឹងភ្ជាប់ព័ត៌មានភ្លាមៗទៅមជ្ឈមណ្ឌលកណ្តាលដោយស្វ័យប្រវត្តិ ។
លោកបង្ហើបថា សកម្មភាពរបស់ជនខិលខូចក្នុងការលួចចូលគណនី មានលក្ខណៈដូចជា ការលួចយកទិន្នន័យពីកាតក្រេឌីត ឬ គណនីឌីបីត (Credit card or Debit account) ពីការទិញទំនិញតាមអនឡាញរបស់ប្រជាជនដើម្បីកាត់ប្រាក់ពីគណនីរបស់ជនរងគ្រោះ ។
ជាចុងក្រោយលោក Damrongsak បញ្ជាក់ថា ប៉ូលិសនឹងមានការពិភាក្សារួមគ្នាជាមួយភ្នាក់ងារពាក់ព័ន្ធម្តងទៀត ដើម្បីឈានទៅចាប់ខ្លួនជនខិលខូច ទោះបីជនខិលខូចជាជនបរទេសក៏ដោយ ហើយនឹងបន្តប្រតិបត្តិការឲ្យដល់ទីបញ្ចប់ ព្រោះការលួចចូលគណនីនេះចាត់ទុកថាជាការគំរាមកំហែងលំដាប់ប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Komchadluek
ចុចអាន ៖ ថៃ ទទួលភ្លើងខៀវទិញថ្នាំព្យាបាលកូវីដ Molnupiravir ចំនួន ៥ ម៉ឺនគ្រាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់