ព័ត៌មានអន្ដរជាតិ
អ៉ីតាលីរកឃើញថា ចាក់វ៉ាក់សាំងរួច មានតែមនុស្សចាស់ និងមានជំងឺអាចស្លាប់ដោយកូវីដ
មនុស្សដែលបានចាក់វ៉ាក់សាំងរួចទំនងជាមិនស្លាប់ដោយជំងឺកូវីដ-១៩ឡើយ លើកលែងតែមនុស្សចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់។ នេះបើតាមការសិក្សាមួយនៅប្រទេសអ៉ីតាលីបានបង្ហាញកាលពីថ្ងៃពុធ។
ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិ (ISS) ដែលមាននៅក្នុងរបាយការណ៍ទៀងទាត់ស្តីពីមរណភាពដោយកូវីដ-១៩បានបង្ហាញថា មធ្យមភាគអាយុអ្នកស្លាប់ដោយកូវីដ ទោះចាក់វ៉ាក់សាំងរួចរាល់គឺ៨៥ឆ្នាំ។ ជាមធ្យមភាគអ្នកដែលមានជំងឺប្រចាំកាយកម្រិត៥។

ចំណែកមធ្យមភាគអាយុនៃការស្លាប់ក្នុងចំណោមអ្នកអត់ចាក់វ៉ាក់សាំងគឺអាយុ៧៨ឆ្នាំដែលមានជំងឺស្រាប់កម្រិត៤។
ករណីនៃជំងឺបេះដូង ជំងឺវង្វែង និងមហារីកត្រូវបានគេរកឃើញទាំងអស់ស្ថិតនៅក្នុងហានិភ័យខ្ពស់នៃការស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួច។
ការវិភាគដែលត្រូវបានធ្វើឡើងពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំនេះបានសិក្សាលើកំណត់ហេតុវេជ្ជសាស្ត្ររបស់អ្នកស្លាប់ដោយកូវីដមិនទាន់ចាក់វ៉ាក់សាំងចំនួន៦៧១នាក់ និងអ្នកចាក់វ៉ាក់សាំងរួចចំនួន១៧១នាក់។
អ្នកស្លាប់ដោយកូវីដ៣៨០៩៦នាក់នៅប្រទេសអ៉ីតាលីកំឡុងរយៈពេលស្ថិតក្រោមការត្រូតពិនិត្យ។
ក្នុងចំណោមទាំងអ្នកស្លាប់ទាំងអស់នោះ ចំនួន៣៣៦២០នាក់មិនទាន់ចាក់វ៉ាក់សាំង និង២១៣០នាក់បានចាក់វ៉ាក់សាំង១ដូស ឬឆ្លងភ្លាមៗ បន្ទាប់ពីចាក់វ៉ាក់សាំងមុនពេលបង្កើតអង់ទីគ័រ ហើយមានតែ១៤៤០នាក់បានចាក់វ៉ាក់សាំងពេញដូស។
កាលពីដើមខែនេះ ប្រទេសអ៉ឺតាលីបានឈានដល់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន៨០%ចាប់ពីអាយុ១២ឆ្នាំឡើងដែលរដ្ឋាភិបាលបានបង្ហាញពីកម្រិតប្រសិទ្ធភាពដ៏សំខាន់ក្នុងការទប់ស្កាត់កូវីដ។
ទោះបីជាឈានដល់គោលដៅនេះក៏ដោយ ក៏ចាប់ពីថ្ងៃទី១៥ ខែតុលាមក រដ្ឋាភិបាលអ៉ឺតាលីបានអនុម័តប័ណ្ណសុខភាពកូវីដ-១៩សម្រាប់កម្មករទាំងអស់ ដែលស្ថិតក្នុងករណីតេស្តសម្រាប់អឺរ៉ុប។ ពេលខ្លះ ចំណាត់ការនេះបានបណ្តាលឲ្យមានការតវ៉ាក្លាយជាហឹង្សាជាច្រើននៅតាមទីក្រុងនានាមានទាំងទីក្រុងរ៉ូមផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច