ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធសុខាភិបាលសិង្ហបុរីកំពុងធ្ងន់ធ្ងរនឹងអ្នកជំងឺកូវីដច្រើនលើសលប់
ប្រព័ន្ធសុខាភិបាលប្រទេសសិង្ហបុរីកំពុងប្រឈមនឹងអ្នកជំងឺកូវីដ-១៩ច្រើនលើសលប់។ មន្ត្រីរដ្ឋាភិបាលបានព្រមានកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីទីក្រុង-រដ្ឋមួយនេះបានពង្រីកការធ្វើដំណើរមិនធ្វើចត្តាឡីស័ក។
ក្រសួងសុខាភិបាលបានឲ្យដឹងថា កាលពីថ្ងៃពុធមានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន១៨នាក់ដែលនេះជាចំនួនមរណភាពច្រើនបំផុតក្នុងមួយថ្ងៃ និងមានករណីឆ្លងថ្មី៣៨៦២នាក់ជិតស្មើនឹងកំណត់ត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃចំនួន៣៩៩៤នាក់កាលពីមុន។
លោក Lawrence Wong សហប្រធានក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩បាននិយាយថា ៖«ស្ថានភាពបច្ចុប្បន្ននេះ យើងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃប្រព័ន្ធសុខាភិបាលកំពុងលើសលប់»។
លោក Wong ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា គ្រែដាច់ដោយឡែកជិត៩០%នៅមន្ទីរពេទ្យកំពុងដាក់ពេញដោយអ្នកជំងឺ ហើយជាង២ភាគ៣នៃគ្រែសង្គ្រោះបន្ទាន់ពេញដោយអ្នកជំងឺដែរ»។
ការលើកឡើងរបស់លោកបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសមួយនេះបានពង្រីកការធ្វើការដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញដូសពីប្រទេស៨ក្នុងនោះរាប់ទាំងប្រទេសដៃគូពាណិជ្ជកម្មសំខាន់គឺសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផង។
លោកនាយករដ្ឋមន្ត្រី Lee Hsien Loong មានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មសកលមិនអាចនៅបន្តបិទដោយគ្មានកំណត់ទេ ហើយសិង្ហបុរីបានផ្លាស់ប្តូរពីយុទ្ធសាស្ត្រគ្មានការអន់ឱនជាមួយនឹងការបិទខ្ទប់ និងបិទព្រំដែនដើម្បីទទួលយកយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ។
ករណីឆ្លងភាគច្រើនបំផុតនៅសិង្ហបុរីគឺអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា ហើយបានជាសះស្បើយវិញនៅផ្ទះដែលផ្តល់ឲ្យមន្ទីរពេទ្យផ្តោតលើអ្នកជំងឺកូវីដធ្ងន់ធ្ងរ។
លោក Wong មានប្រសាសន៍ថា ៖«យើងកំពុងព្យាយាមបន្ថែមសមត្ថភាព។ គ្មានបញ្ហាទេពីការដាក់គ្រែបន្ថែម ឬទិញសម្ភារៈថ្មីនោះ តែបុគ្គលិកពេទ្យរបស់យើងមានភាពតាតតឹង និងនឿយហត់អស់កម្លាំង»។ ហើយពេលយើងកំពុងព្យាយាមពង្រឹងក្រុម វាត្រូវការពេលវេលា»។
សហដឹកនាំក្រុមការងារប្រយុទ្ធនឹងកូវីដ-១៩ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kung បានឲ្យដឹងថា ចំនួនឆ្លងក្នុងចំណោមអ្នកមិនទាន់ចាក់វ៉ាក់សាំងគឺមនុស្សអាយុ៦០ឆ្នាំឡើងកំពុងបន្តកើនឡើងខ្ពស់ ដែលមាន២ភាគ៣នៃអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ ហើយអ្នកទាំងនោះបានស្លាប់។
រហូតដល់ពេលនេះ សិង្ហបុរីមានអ្នកឆ្លងកូវីដ-១៩សរុបជាង១៥៨០០០នាក់ និងស្លាប់២៦៤នាក់។ ចំពោះការចាក់វ៉ាក់សាំងវិញ ប្រទេសនេះចាក់ដល់ប្រជាជនរបស់ខ្លួនបានជាង៨០%ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Theguardian
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់