ព័ត៌មានអន្ដរជាតិ
ជីវិតស្ទើរធម្មតា១០០%នៅអង់គ្លេស តែការឆ្លងកូវីដអាចឡើងដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃ
ចក្រភពអង់គ្លេសត្រូវបានដឹងថាឈានមុខគេមួយក្នុងចំណោមប្រទេសលើលោកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បានជោគជ័យ ហើយក៏បានលើកបំរាមបិទខ្ទប់ជាបន្តបន្ទាប់ សូម្បីតែពាក់ម៉ាស់ក៏លែងត្រូវការ។
ជាមួយគ្នានេះ ទីកន្លែងជួបជុំសាធារណៈ ហាង ភោជនីយដ្ឋាន ឬផ្សារជាដើមក៏បើកដំណើរការធម្មតាវិញ។ ជាក់ស្តែងលីគបាល់ទាត់អង់គ្លេសបានចាប់ផ្តើមប្រកួតរដូវកាលថ្មី ក៏បានអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលផ្ទាល់តាមចិត្ត។

ទោះបីជាយ៉ាងណា ការពិតស្ថានភាពកូវីដ-១៩នៅចក្រភពអង់គ្លេសនៅតែបង្កហានិភ័យខ្ពស់ដដែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជាពិសេសវីរុសបំប្លែងខ្លួនឆ្លងកាចសាហាវ Delta បានកំពុងរាតត្បាតខ្លាំង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Sajid Javid បានលើកឡើងថា អ្នកនយោបាយមានការទទួលខុសត្រូវដើម្បីបង្កើតជាគំរូក្នុងការប្រយុទ្ធនឹងកូវីដ-១៩ដូចជាវិធានការពាក់ម៉ាស់ពេលចូលក្នុងចំណោមមនុស្សច្រើន ឬក៏ប្រជុំជាដើម។ លោកបានព្យាករថា ករណីឆ្លងថ្មីអាចឡើងដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃ ប៉ុន្តែបដិសេធចាត់វិធានការទប់ស្កាត់ថ្មីដែលហៅថា ផែនការ B។
ជាមួយរដ្ឋាភិបាលស្ថិតក្រោមសម្ពាធកំពុងកើនឡើងដូចភ្នំដែលឲ្យចាត់វិធានការទប់ស្កាត់ជាថ្មី លោក Javid បានព្រមានថា វិបត្តិកូវីដមិនទាន់ចប់ទេ ហើយទទួចថា លោកនឹងធ្វើអ្វីដើម្បីការពារសេវាសុខាភិបាល។ ប៉ុន្តែលោកបាននិយាយថា ៖«យើងមិនជឿថា វិធានការបច្ចុប្បន្នប្រឈមដោយសេវាសុខភាពជាតិ (NHS)មិនមាននិរត្តភាពនោះទេ»។
លោក Javid បានជំរុញឲ្យពលរដ្ឋរាប់លាននាក់ទៅចាក់វ៉ាក់សាំងជំរុញ (ដូសទី៣) ដោយនិយាយថា នេះគឺជាកូនសោសំខាន់សម្រាប់ប្រជាជនដែលរក្សាសេរីភាពរស់នៅ ប៉ុន្តែលោកបដិសេធបង្ហាញពីអត្រាឆ្លង ឬចូលមន្ទីរពេទ្យដែលត្រូវការវិធានការថ្មី។

លោកបានប្រឈមនឹងហានិភ័យនៃសារចម្រុះដោយ សមាជិកសភាគណបក្សអភិរក្សភាគច្រើនបដិសេធពាក់ម៉ាស់នៅពេលប្រជុំ ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Kwasi Kwarteng ថែមទាំងជំរុញឲ្យសាធារណៈកក់ទុកសម្រាប់ពិធីបុណ្យគ្រឹស្មាសទៀតផង។
កាលពីថ្ងៃពុធ មានករណីឆ្លងកូវីដថ្មីជាង៤៩០០០នាក់នៅចក្រភពអង់គ្លេស និងមានអ្នកស្លាប់១៧៩នាក់ ហើយលោក Javid បានព្រមានម្តងហើយម្តងទៀតថា នៅរដូវក្តៅនេះអត្រាឆ្លងប្រចាំថ្ងៃអាចកើនឡើងខ្ពស់ដល់១០០០០០នាក់។
«យើងត្រូវតែចាំទាំងអស់គ្នាថា វីរុសនឹងនៅជាមួយយើងរយៈពេលយូរទៀត ហើយវានៅតែគំរាមកំហែង»។ លោករដ្ឋមន្ត្រីសុខាភិបាលមានប្រសាសន៍ និងបន្តថា «ការគំរាមដល់មនុស្សជាទីស្រឡាញ់របស់យើង និងការគំរាមដល់វឌ្ឍនភាពរបស់យើងដែលបានប្រឹងប្រែងកម្ចាត់កូវីដជិតឈានដល់ជីវិតរស់នៅប្រក្រតីហើយ»។

សមាគមវេជ្ជសាស្ត្រអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ឥឡូវនេះត្រូវតែអនុវត្តផែនការ B ដែលនឹងឃើញការវិលត្រឡប់មកវិញនូវវិធានការទប់ស្កាត់កូវីដនៅអង់គ្លេស។ វាពិតជាគួរឲ្យបារម្ភ និងធ្វេសប្រហែសដោយចេតនារបស់រដ្ឋាភិបាលដែលបដិសេធចាត់វិធានការបន្ថែមដើម្បីដោះស្រាយវិបត្តិ។
លោកវេជ្ជបណ្ឌិត Chaand Nagpaul ប្រធានសមាគមវេជ្ជសាស្ត្រអង់គ្លេសធំជាងគេបំផុតនៅអង់គ្លេសបានចោទរដ្ឋមន្ត្រីពីការដកជើងចេញពីហ្វ្រាំងដែលផ្តល់ឲ្យពលរដ្ឋអង់គ្លេសរាប់លាននាក់នូវចំណាប់អារម្មណ៍ក្លែងក្លាយដែល«កូវីដ-១៩ស្ថិតនៅពីក្រោយពួកយើង»។
លោកថា ៖«គ្រាន់តែសប្តាហ៍មុន គណៈកម្មាធិការជ្រើសរើស២បានរកឃើញថា អង់គ្លេសគឺជាអ្នកនៅដាច់ឆ្ងាយអន្តរជាតិមួយនៅពេលខ្លួនចូលទៅក្នុងគោលនយោបាយសុខាភិបាលសាធារណៈកំឡុងពេលវិបត្តិនេះ»។
«នេះជាពេលត្រូវរៀនពីមេរៀនអតីតកាល និងចាត់វិធានការឲ្យលឿន ឬយើងនឹងប្រឈមភាពធ្ងន់ធ្ងរកាន់តែខ្លាំងនៅពេលក្រោយ»។
កាលពីថ្ងៃអង្គារ៍ សហព័ន្ធសេវាសុខភាពជាតិ បាននិយាយថា រដ្ឋាភិបាលត្រូវតែអនុវត្តផែនការ B ជាបន្ទាន់ដើម្បីទប់ស្កាត់វីរុស ឬកិច្ចខិតខំប្រឹងប្រែងហានិភ័យកំពុងថយចុះដើម្បីដោះស្រាយអ្នកជំងឺ៥លាននាក់។

លោក Matthew Taylor អគ្គនាយកសហព័ន្ធសេវាសុខភាពជាតិបាននិយាយថា ការព្រមានរបស់លោក Javid អំពីករណីឆ្លងអាចឡើងដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃបានសង្កត់ធ្ងន់ពីតម្រូវការធ្វើសកម្មភាព។ «សារពីមេដឹកនាំសុខាភិបាលគឺច្បាស់ហើយ។ វាត្រូវការការពារ ប្រសើរជាងការព្យាបាល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ