ព័ត៌មានអន្ដរជាតិ
សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង
ក្រសួងអប់រំសិង្ហបុរី (MOE) បាននិយាយថា សិស្សនៅសាលាបឋមសិក្សានឹងត្រូវធ្វើតេស្តរហ័សរកកូវីដ (ART) រៀងរាល់ ២ សប្តាហ៍ម្តង រហូតដល់រៀនចប់ឆ្នាំ ។

ក្រសួងអប់រំបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះថា ការធ្វើតេស្តនេះនឹងបង្កើតការទទួលខុសត្រូវសង្គម ក្នុងចំណោមសិស្ស និងធ្វើឲ្យសាលារៀនមានសុវត្ថិភាពក្នុងការរៀនសូត្រ ខណៈតម្រូវការនេះក៏នឹងអនុវត្តចំពោះសិស្សនៅអនុវិទ្យាល័យផងដែរ ។
ទន្ទឹមនោះ សាលានឹងត្រូវបានចែកជូននូវឧបករណ៍ ART ចំនួន ១០ ដល់សិស្សម្នាក់ៗ ចាប់ពីខែតុលានេះតទៅ ហើយការធ្វើតេស្តលើកដំបូងគួរតែត្រូវបានធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលាដល់ថ្ងៃទី ៣១ ខែតុលា និងមួយលើកទៀតនៅថ្ងៃទី ៨ ខែវិច្ឆិកាដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ។

ក្រសួងនិយាយថា សិស្សសាលាដែលទទួលបានលទ្ធផលវិជ្ជមានពីការធ្វើតេស្ត ART ប៉ុន្តែមានសុខភាពល្អ គួរតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងធ្វើចត្តាឡីស័ករយៈពេល ៧២ ម៉ោង ខណៈការធ្វើតេស្ត ART ដោយខ្លួនឯងក៏គួរតែត្រូវបានធ្វើឡើងផងដែរ ។
ក្រសួងបាននិយាយទៀតថា “ក្រោយមកសិស្សអាចបញ្ចប់ការធ្វើចត្តាឡីស័ក ហើយត្រឡប់ទៅសាលារៀនវិញ នៅពេលទទួលបានលទ្ធផលអវិជ្ជមានពេលតេស្ត ART រួច ។ ចំណែកអ្នកដែលមិនស្រួលខ្លួនគួរតែស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ឬព្យាបាលនៅផ្ទះ” ។

ជាចុងក្រោយក្រសួងអប់រំបន្ថែមថា “យើងសូមជំរុញឲ្យសិស្សសាលា និងបុគ្គលិកទាំងអស់បន្តអនុវត្តអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ និងអនុវត្តទំនួលខុសត្រូវតាមរយៈការធ្វើតេស្តជាប្រចាំនេះ” ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីដែលបានដាក់ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៧ ខែកញ្ញា ហើយដើមឡើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែតុលា ដើម្បីកាត់បន្ថយភាពតានតឹងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ឥឡូវនេះត្រូវបានពន្យារដល់ថ្ងៃទី ២១ ខែវិច្ឆិកា ហើយក្នុងនោះហាមមិនឲ្យមានការជួបជុំគ្នា ២ នាក់ ក៏ដូចជាបន្តធ្វើការងារពីផ្ទះជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រព័ន្ធសុខាភិបាល សិង្ហបុរី កំពុងធ្ងន់ធ្ងរនឹងអ្នកជំងឺកូវីដច្រើនលើសលប់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ