ព័ត៌មានអន្ដរជាតិ
ផ្ទុះករណីឆ្លងកូវីដថ្មីភ្លាម ចិន ចាត់វិធានការតឹងរ៉ឹង ដោយមិនបង្អង់យូរ
អាជ្ញាធរចិនបានលុបចោលជើងហោះហើររាប់រយ បិទសាលារៀននិងបង្កើនការធ្វើតេស្តិ៍ទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ ដែលជាប់ទាក់ទងនឹងអ្នកទេសចរមួយក្រុម។

ទីក្រុងប៉េកាំង បានប្រកាន់ខ្ជាប់នូវវិធីសាស្រ្តទប់ស្កាត់កូវីដដ៏ម៉ឺងម៉ាត់ ជាមួយការបិទព្រំដែននិងការបិទខ្ទប់គោលដៅយ៉ាងតឹងរ៉ឹង បើទោះបីជាប្រទេសដទៃទៀតកំពុងព្យាយាមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ។
ជារឿយៗ ការផ្ទុះករណីឆ្លងក្នុងសហគមន៍ត្រូវបានលុបបំបាត់ ប៉ុន្តែនៅពេលដែលប្រទេសចិនបានកត់ត្រាករណីថ្មីចំនួន ៥ ថ្ងៃជាប់ៗគ្នាដែលភាគច្រើននៅតំបន់ភាគខាងជើងនិងភាគពាយ័ព្យ អាជ្ញាធរបានពង្រឹងការត្រួតពិនិត្យលើមេរោគកូវីដ-១៩។

ការផ្ទុះឡើងចុងក្រោយនេះ គឺជាប់ទាក់ទងទៅនឹងប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងចំណោមអ្នកទេសចរជាច្រើននាក់។ ពួកគេបានចាប់ផ្តើមនៅសៀងហៃ មុនពេលហោះហើរទៅកាន់ទីក្រុង Xi’an ខេត្ត Gansu និងតំបន់ម៉ុងហ្គោលីខាងក្នុង។
ករណីរាប់សិប ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើររបស់ពួកគេ ដោយមានទំនាក់ទំនងជិតស្និទ្ធនៅក្នុងខេត្តនិងតំបន់យ៉ាងហោចណាស់ប្រាំ រួមទាំងរដ្ឋធានីប៉េកាំងផងដែរ។
ជាការឆ្លើយតប រដ្ឋាភិបាលក្នុងតំបន់បានដាក់ចេញនូវការធ្វើតេស្តទ្រង់ទ្រាយធំ និងបានបិទទីតាំងទេសចរណ៍ សាលារៀននិងកន្លែងកម្សាន្តនានានៅក្នុងតំបន់ដែលរងផលប៉ះពាល់ ព្រមទាំងបានដាក់ចេញនូវវិធានការបិទខ្ទប់ផងដែរ។
តំបន់មួយចំនួនរួមទាំង Lanzhou នៅភាគពាយ័ព្យប្រទេសចិន បានប្រាប់អ្នកស្រុកកុំចាកចេញបើមិនចាំបាច់។ អ្នកដែលចង់ចាកចេញ ត្រូវតែបង្ហាញលទ្ធផលតេស្តកូវីដ អវិជ្ជមាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ព្រមានផ្ទុះ “ជំងឺរាតត្បាតភ្លោះ” នៅរដូវរងានេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ