ព័ត៌មានអន្ដរជាតិ
ទេសចរខ្មែរ ទៅ ថៃ មិនចាំបាច់ធ្វើចត្តាឡីស័កទេ បើបំពេញតាមលក្ខខណ្ឌទាំងនេះ
អ្នកទេសចរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ មកពី៤៥ប្រទេសក្នុងនោះរួមមានទាំងកម្ពុជាផងដែរ អាចទៅលេងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាទៅ ប្រសិនបើពួកគេចូលមកប្រទេសនេះតាមយន្តហោះ និងធ្វើតេស្តអវិជ្ជមានកូវីដ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលា ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅលើទំព័រ Facebook របស់លោក។
លោក ប្រាយុទ្ធ និយាយថា “យើងត្រូវការចលនាលឿនជាងមុន ហើយធ្វើវាឥឡូវនេះ ព្រោះបើរង់ចាំអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ នោះយើងអាចយឺតពេល។ លើសពីនេះ ភ្ញៀវទេសចរអាចសម្រេចចិត្តធ្វើដំណើរទៅប្រទេសផ្សេងជំនួសវិញ”។

ដំបូងឡើយ ប្រទេសថៃមានគម្រោងអនុញ្ញាតឲ្យអ្នកដំណើរតាមយន្តហោះមកពីប្រទេស មានហានិភ័យទាបប្រហែល ១០ រួមទាំងសិង្ហបុរី ចិននិងសហរដ្ឋអាមេរិកផងដែរ ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើពួកគេទទួលបានវ៉ាក់សាំងពេញលេញ ប្រឆាំងនឹងកូវីដ-១៩ ហើយត្រូវធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ មុននិងក្រោយការហោះហើររបស់ពួកគេ។
យោងតាមក្រសួងការបរទេសថៃ បានឲ្យដឹងថា សម្រាប់លក្ខខណ្ឌ អ្នកដំណើរត្រូវតែជាអ្នកស្នាក់នៅក្នុងប្រទេសនិងដែនដីដែលមានសិទ្ធិ យ៉ាងហោចណាស់២១ថ្ងៃជាប់ៗគ្នា ហើយនឹងត្រូវធ្វើតេស្តម៉ាស៊ីនធំ RT-PCR ក្នុងរយៈពេល ៧២ ម៉ោងនៃការធ្វើដំណើរទៅកាន់ប្រទេសថៃ។

នៅពេលទៅដល់ប្រទេសថៃ ពួកគេក៏ត្រូវធ្វើតេស្តម៉ាស៊ីន RT-PCR ផងដែរ ហើយរង់ចាំលទ្ធផលនៅសណ្ឋាគារដែលបានកក់ មួយយប់ឬរហូតដល់ពួកគេទទួលបានលទ្ធផលតេស្តអវិជ្ជមាន។ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត មានទំហំអប្បបរមា ៥០,០០០ ដុល្លារអាមេរិកក៏ជាកាតព្វកិច្ចផងដែរ។
គួរបញ្ជាក់ថា ប្រទេសទាំង៤៥ ដែលថៃអនុញ្ញាតមានដូចជា កម្ពុជា អូស្ត្រាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតង់ ព្រុយណេ ប៊ុលហ្គារី កាណាដា ឈីលី ចិន ស៊ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ឡាតវី លីទុយអានី ម៉ាឡេស៊ី ម៉ាល់តា ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ កាតា អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី ស្លូវេនី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ចំណែកដែនដីមួយទៀតដែលត្រូវរាប់បញ្ចូលបន្ថែមលើប្រទេសទាំង៤៥នេះ គឺ ហុងកុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លក្ខខណ្ឌ ៧ ចំណុច ចូលដល់ ថៃ មិនបាច់ធ្វើចត្តាឡីស័ក

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច