Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន ប្រកាសក្តែងៗ អាមេរិក នឹងការពារតៃវ៉ាន់ បើ ចិន វាយប្រហារ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាការពារកោះតៃវ៉ាន់ ពីការលុកលុយរបស់ចិន។ លោកបានលើកឡើងបែបនេះនៅក្នុងកម្មវិធី CNN town hall កាលពីយប់ថ្ងៃព្រហស្បតិ៍។

ពិធីករ CNN លោក Anderson Cooper បានសួរទៅលោក បៃដិនថា “តើអ្នកកំពុងនិយាយថាអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារមែនទេ?”។ ពេលនោះលោកប្រធានាធិបតីបានឆ្លើយតបថា “មែនហើយ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើដូច្នេះ”។

ស្របពេលជាមួយគ្នានោះដែរ ទស្សនិកជនម្នាក់បានសួរទៅលោក បៃដិន អំពីការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិននាពេលថ្មីៗនេះ ហើយបានសួរទៅលោកថា តើសហរដ្ឋអាមេរិកនឹងប្រឆាំងចិនដែរឬក៏អត់?

លោក បៃដិន បានឆ្លើយតបថា កុំព្រួយបារម្ភអំពីថាតើអាវុធទាំងនោះមានកម្លាំងខ្លាំងប៉ុនណា សហរដ្ឋអាមេរិកមានយោធាខ្លាំងបំផុតនៅលើពិភពលោក។

ទន្ទឹមនោះ លោក បៃដិន ក៏បានច្រានចោលគំនិតដែលថា លោកចង់ចាប់ផ្តើមសង្គ្រាមត្រជាក់មួយទៀតជាមួយចិនផងដែរ។

លោក បៃដិន លើកឡើងថា “ខ្ញុំមិនចង់បានសង្គ្រាមត្រជាក់ជាមួយចិនទេ។ ខ្ញុំគ្រាន់តែចង់ឲ្យចិនយល់ថា យើងនឹងមិនថយក្រោយទេ ហើយយើងនឹងមិនផ្លាស់ប្តូរទស្សនៈរបស់យើងឡើយ”។

កាលពីខែមុន ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង ឆ្ពោះទៅកាន់តំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំយោធានៅក្នុងតំបន់។

ទីក្រុងប៉េកាំង បានចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួន ហើយអះអាងថា កោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ភាគីទាំងពីរ បានបំបែកគ្នាក្នុងឆ្នាំ១៩៤៩ ហើយប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

សហរដ្ឋអាមេរិកមិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការទេ ប៉ុន្តែបានរក្សាទំនាក់ទំនងក្រៅផ្លូវការនិងគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យកោះនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fox

ចុចអាន៖ អាមេរិក ព្រមាន ចិន ឲ្យឈប់រករឿង តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម