ព័ត៌មានអន្ដរជាតិ
ស៊ីរីកាត់ទោសប្រហារជីវិតមនុស្ស២៤នាក់ពីបទដុតបំផ្លាញព្រៃឈើ
ប្រទេសស៊ីរីបានកាត់ទោសប្រហារជីវិតមនុស្ស២៤នាក់ដែលត្រូវបានចោទប្រកាន់ពីដុតបំផ្លាញព្រៃឈើនៅខេត្តឆ្នេរ Latakia ជាកន្លែងជីដូនជីតារបស់ប្រធានាធិបតី Bashar al Assad។ ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា។
ក្រសួងយុត្តិធម៌បាននិយាយថា អ្នកដែលត្រូវបានប្រហារជីវិតកាលពីថ្ងៃពុធត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តភេរវកម្មដែលបណ្តាលឲ្យស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។

ក្រសួងនិយាយថា ១១នាក់ផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតលើបទចោទប្រកាន់ដូចគ្នាពីការចាប់ខ្លួនជាច្រើននាក់នៅបំណាច់ឆ្នាំមុនដែលសារភាពថា បានដុតភ្លើងចាប់ពីខែកញ្ញា ឆ្នាំ២០២០ និងរហូតដល់ពាក់កណ្តាលខែតុលា។
ទោះបីជាការកាត់ទោសប្រហារជីវិតជារឿងធម្មតានៅក្នុងប្រទេសមួយនេះដែលមានឧបករណ៍សន្តិសុខដ៏មានឥទ្ធិពល ប៉ុន្តែវាជារឿងកម្រដែលផ្សព្វផ្សាយជាសាធារណៈនូវចំនួននៃការកាត់ទោសប្រហារជីវិតច្រើននាក់ក្នុងតែមួយថ្ងៃ។
សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌បាននិយាយថា អគ្គិភ័យជាច្រើនបានលេបត្របាក់ព្រៃឈើយ៉ាងច្រើន បំផ្លាញកសិកម្ម ផ្ទះសម្បែងជាច្រើនតាមភូមិ និងទីប្រជុំជនរបស់ខេត្ត Latakia និងខេត្ត Tartous ព្រមទាំងភាគកណ្តាលខេត្ត Hama។
សេចក្តីលំអិតមិនត្រូវបានបង្ហាញទេថាតើកន្លែងណាដែលការប្រហារជីវិតត្រូវបានធ្វើឡើងនៅក្នុងប្រទេសដែលក្រុមសិទ្ធិមនុស្សអន្តរជាតិនិយាយថា អ្នកជាប់ឃុំជាច្រើនត្រូវបានប្រហារជីវិតដោយគ្មានការកាត់ទោសនៅតុលាការ ហើយពន្ធនាគារមានអ្នកទោសរាប់ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ