Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ដាស់ លោកខាងលិច ឲ្យភ្ញាក់ពីដំណេក បន្ទាប់ពីចិន​ បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង

បានផុស

នៅ

ប្រទេសលោកខាងលិច “ត្រូវតែភ្ញាក់ពីដំណេក” ចំពោះគ្រោះថ្នាក់នៃការប្រកួតប្រជែងអាវុធថ្មី រវាងចិន និងរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា ប្រទេសទាំងពីរបានបង្កើតបច្ចេកវិទ្យាមីស៊ីលដ៏មានឥទ្ធិពល។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wallace ​និយាយ​ថា “ខ្ញុំ​​គិត​ថា លោក​ខាង​លិច​ត្រូវ​តែ​ភ្ញាក់ឡើង​ ចំពោះ​ផល​វិបាក​នៃ​ការ​អភិវឌ្ឍន៍មីស៊ីល​របស់​ចិន និង​រុស្ស៊ី​ដែល​មាន​កម្លាំង​ខ្លាំង។ យើង​បាន​ឃើញ​ពួក​គេ​បង្កើន​ល្បឿន​ក្នុងមីស៊ីល និង​រយៈ​ចម្ងាយ​ដល់​កម្រិតដ៏​ត្រឹម​ត្រូវមួយ”។

ការដាស់តឿននេះបានកើតឡើង ចំពេលប្រទេសចិន ធ្វើការសាកល្បងជាលើកទី ២ នៃមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកាលពីដើមឆ្នាំនេះ។

ទីក្រុងប៉េកាំង បានទទួលស្គាល់ថា ការសាកល្បងមួយពិតជាកើតឡើងមែន ប៉ុន្តែអះអាងថា វាជាយានអវកាសស៊ីវិល “សន្តិភាព”។

ប្រភពស៊ើបការណ៍សម្ងាត់បានអះអាងថា ការសាកល្បងលើកទី ២ របស់ចិន គឺពាក់ព័ន្ធនឹងយានដែលមានល្បឿនលឿនសំឡេងដូចគ្នា នៅថ្ងៃទី ១៣ ខែសីហា ពោលគឺមួយខែបន្ទាប់ពីការធ្វើតេស្តលើកដំបូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ចិន បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង អាចចាប់ចារកម្ម អាមេរិក មិននឹកស្មានដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម